fbpx

ពលករខ្មែរគ្រោះថ្មាក់ដោយសាររថយន្តធ្លាក់ទឹកគ្រាដែលប៉ូលិសដេញពីក្រោយនៅខេត្តស្រះកែវ ស្លាប់៤នាក់ របួស៤នាក់ !

ចែករំលែក

ប្រទេសថៃ ៖ យ៉ាងហោចណាស់ក៏មានពលករខ្មែរស្លាប់៤នាក់ និង៤នាក់ទៀតរងរបួសដែរ ខណ:ដែលប៉ូលិសដេញតាមពីក្រោយ ហើយរថយន្តប្រឹងបើកក្នុងល្បឿនលឿន ទើបធ្លាក់ចូលក្នុងស្រះទឹក ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៩ សីហា ឆ្នាំ២០២១ វេលាម៉ោង១២ និង៣០ នាទីថ្ងៃត្រង់ ក្នុងស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ដែលមានរថយន្តស៊េរីទំនើបមួយគ្រឿងដឹកពលករខ្មែរ ឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលីសថៃចំនួន ២កន្លែងត្រូវបានប៉ូលិសដេញតាមពីក្រោយ ដោយក្នុងល្បឿនលឿនពេកក៏រ៉េចង្កូចធ្លាក់ចូលក្នុងស្រះទឹកតែម្តង។

យោងតាមសេចក្ដីរាយការណ៍បន្ថែមពីហេតុការណ៍នេះថា រថយន្តក្រឡាប់ ត្រូវបានត្រួតពិនិត្យ នៅកន្លែងកើតហេតុនិងកំពុងសួរចម្លើយអ្នករងរបួសដែលនៅមានជីវិតអង្គុយក្នុងរថយន្ត បានផ្តល់ព័ត៌មានថាពួកគេមកពីផ្សាររោងក្លឿ តាមរយៈការទាក់ទងមេខ្យល់មានមនុស្សមកទទួលហើយបង់លុយ ៧៥០០ បាតក្នុងមួយនាក់ មកជាមួយគ្នា ៧ នាក់គឺប្រុស ០២ ស្រី ០៣ និងក្មេងស្រី ០២នាក់ អាយុ ០២ ឆ្នាំ១ នាក់ និង អាយុ ១ខែ ១ នាក់ រួមជាមួយអ្នកបើកបរជាជនជាតិថៃម្នាក់ សរុបចំនួន ០៨ នាក់។

នៅពេលមកដល់ប៉ុស្តិ៍ប៉ូលិសណងសាង ជាប៉ុស្តិ៍ត្រួតពិនិត្យរបស់មន្រ្តីប៉ូលីសនិងអនុរក្សការពារព្រំដែនស្រាប់តែអ្នកបើកបរបានបង្កើនល្បឿនឡើងដើម្បីគេចវេសពីប៉ុស្តិ៍ត្រួតពិនិត្យ។ ដូច្នេះបណ្តាលឱ្យមានការតាមស្ទាក់ចាប់ខ្លួនពីមន្រ្តីប៉ូលីស និងធ្វើអោយ ប៉ូលីសប៉ុស្តិ៍គោកខ្យូងស្ទាក់ចាប់រថយន្តនោះនៅពេលមកដល់។

សាក្សីបានបញ្ជាក់ថា ហេតុការណ៍នេះទំនងជាមានការស្លន់ផង លុះដល់ចំណុចផ្លូវបែកជាបីគេបានឃើញថា រថយន្តបានបោះពួយទៅត្រង់ក៏ធ្លាក់ក្នុងស្រះទឹកតែម្តង ទើបបានសមត្ថកិច្ចជួយសង្គ្រោះដោយរកឃើញថាមនុស្ស ៤ នាក់បានស្លាប់ ម្នាក់ជាជនជាតិថៃ(អ្នកបើកបរ) ស្លាប់ស្ត្រីម្នាក់ និងក្មេងស្រីតូចៗ២នាក់ សរុប៤ នាក់ រីឯមនុស្ស៤នាក់ទៀតបានចេញពីក្នុងរថយន្ត ផុតពីសេចក្តីស្លាប់ ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *