fbpx

រន្ធត់ណាស់! ស្លាប់៧នាក់ របួសធ្ងន់១នាក់ !

ចែករំលែក

កណ្តាល ៖ ក្រុមក្មេងស្ទាវ ជិះម៉ូតូប្រដេញគ្នាពេញភូមិត្រូវរថយន្ត THUNDRA បើកលឿនបុករះម៉ូតូ៥គ្រឿង បោកផ្ទប់នឹងបង្គោលភ្លើង ឆេះមួយកំណាត់មុខ បណ្ដាលឲ្យមានអ្នកស្លាប់ ៥នាក់ នៅកន្លែងកើតហេតុ និងរបួសធ្ងន់ ៣នាក់ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ហើយបានស្លាប់២នាក់បន្ថែមទៀត។

តាមសេចក្តីរាយការណ៍ឲ្យដឹងថាហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងនៅតាមផ្លូវលេខ១១០ ក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាម៉ោង០១និង៣០នាទីយប់ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ ។

ប្រភពបានឲ្យដឹងថាជនរងគ្រោះដែលស្លាប់៧នាក់នោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ ចំណែកអ្នកបើកបររថយន្តបង្កមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។

ព័ត៌មានលម្អិតនឹងផ្សាយជូននាពេលក្រោយ ។


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *