fbpx

អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាជូនដល់ចាស់ជរា ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៣០៥គ្រួសារ មកពី៤៧ភូមិ ក្នុងសង្កាត់ទាំង០៦

ចែករំលែក

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា​ ឆ្នាំ២០២២ នៅវត្តឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ ដឹកនាំដោយ លោក ម៉ូវ​ ម៉ានិត ប្រធានកិត្តិយសអនុសាខា​ និងដោយមានការនិមន្តចូលរួមពីសំណាក់ ព្រះគ្រូបញ្ញាសីលោ វេង ណេង ព្រះគ្រូចៅអធិកាវត្តឃ្មួញ លោកស្រីប្រធានក្រុមប្រឹក្សាខណ្ឌ អនុប្រធានកិត្តិយស អនុប្រធានអនុសាខា និងក្រុមការងារ បានរៀបចំពិធីសាកសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ជូនដល់ចាស់ជរា ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៣០៥គ្រួសារ មកពី៤៧ភូមិ ក្នុងសង្កាត់ទាំង០៦។

នាឱកាសសំណេះសំណាលព្រឹកនេះ លោកប្រធានកិត្តិយសអនុសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ ជូនដល់លោកតា លោកយាយ បងប្អូនទាំងអស់​ ព្រមទាំងបានគូសបញ្ជាក់ថា ៖ កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា​ ដូចដែលសម្តេចតេជោលោកបានលើកឡើង គឺមិនទុកអោយនណាម្នាក់ស្លាប់ដោយអត់អាហារទេ ជាក់ស្តែងដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ហើយកត្តាទាំងនេះគឺបានមកពីសុខសន្តិភាព ដែលប្រមុខរាជរដ្ឋាភិបាលខិតខំ ក៏សាង និងអភិវឌ្ឍ ដូចលោកយាយលោកតាបានឃើញស្រាប់ហើយ កន្លែងធ្វើស្រែនៅតំបន់ឃ្មួញ ពេលនេះបានប្រែក្លាយជាអាគារធំៗ ផ្សារទំនើប ហើយផ្លូវមេតំបន់នេះសុទ្ធតែទំហំ៣០ម៉ែត្រ។

ការយកចិត្តទុកដាក់ប្រជាពលរដ្ឋរបស់ថ្នាក់ដឹកនាំគឺមិនមែនត្រឹមតែពេលនេះទេ ចាប់តាំងពីក្រោយរំដោះមក ដៃម្ខាងទប់ស្កាត់ការវិលត្រលប់របស់ប៉ុលពត ដៃម្ខាងខំស្រោចស្រង់ប្រទេស ប្រជាពលរដ្ឋរងទុកវេទនា ស្លេកស្លាំង មានជំងឺ ជនពិការ ស្ត្រីមេម៉ាយ លោកមិនប្រលែងប្រជាពលរដ្ឋចោលទេ បង្កើតអោយមានក្រុមសាមគ្គី ទាល់តែរឹងមាំទាំងសុខភាព និងស្មារតី ទើបចែកដី ចែកស្រែ សត្វពាហានៈ អោយមានកម្មសិទ្ធរៀងៗខ្លួន ជាងនេះទៅទៀតដែលព្រឹត្តិការទើបកើតមានថ្មីៗនេះ គឺការរាតត្បាតឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវទូរទាំងពិភពលោក ដែលកម្ពុជាយើងមានការបិទខ្ទប់ព្រំប្រទល់ខេត្ត នៅរាជធានីមានការបិទខ្ទប់ភូមិ សង្កាត់ ដើម្បីទប់ស្កាត់ការឆ្លង ដោយប្រជាពលរដ្ឋមិនបានប្រកបរបរ ធ្វើការបាន សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើការចែកស្បៀង គ្រឿងបរិភោគ ដោយមិនទុកប្រជាពលរដ្ឋលោកចោលឡើយ ទន្ទឹមនឹងកាលៈទេសៈដ៏លំបាកនេះ លោកបានខិតខំស្វែងកវ៉ាក់សាំង មកចាក់ស្រោចជូនប្រជាពលរដ្ឋ រហូតទទួលបានលទ្ធផលឈានដល់បញ្ចប់ព្រឹត្តិការណ៍ បើកដំណើរការប្រទេសឡើងវិញ ដែលអាចស្តារសេដ្ឋកិច្ចជាតិ និងប្រជាជន ហើយយើងក៏មានឱកាសជួបជុំនៅពេលនេះដែរ។ លោកបានបន្តអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តស្វែងរកចាក់វ៉ាក់សាំអោយបានគ្រប់ដូស តាមការណែនាំរបស់ក្រុមគ្រូពេទ្យ។

អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន ៖​ អង្ករ២៥គីឡូក្រាម ម៉ាស់២០ ឃីត១កញ្ចប់ ជែលលាងដៃ១ដប និងថវិកាចំនួន២០.០០០រៀល។អំណោយមនុស្សធម៌ទាំងនេះបានមកពីការចូលរួម កាកបាទក្រហមកម្ពុជា អង្ករ១២២៥គីឡូក្រាម អនុសាខាខណ្ឌឃីត៣០៥កញ្ចប់ លោក តាំ សុភាវុធ អនុប្រធានកិត្តិយស ថវិកា ១.០០០.០០០រៀល លោក គឹម ជឺ អនុប្រធានកិត្តិយស ថវិកា ១.០០០.០០០រៀល លោក ប៉ោយ ប៉ូលី អនុប្រធានកិត្តិយស ថវិកា ៣.០០០.០០០រៀល លោក ទូច ខាន់ដា អនុប្រធានកិត្តិយស ថវិកា ១.០០០.០០០រៀល លោក ហៀង ស្រ៊ុន ប្រធានសាខាពន្ធដាខណ្ឌ មីខ្លាឃ្មុំ ១០០កេស៕

 


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *