fbpx

ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដស្វាយរៀង នាំយកទេយ្យវត្ថុ ទេយ្យទាន បច្ច័យមួយចំនួន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងឧកាសបុណ្យភ្ជុំបិណ្ឌ បិណ្ឌទី១០ នៅវត្តប្រជុំអង្គ  

ចែករំលែក

ខេត្ដស្វាយរៀង៖ ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង និងលោកជំទាវ លោកទេព ផល្លា អ្នកនាំពាក្យឯកាអមសាលាដំបូងខេត្តស្វាយរៀង និងលោកស្រី នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បាននាំយកនូវទេយ្យទាន និងបច្ច័យមួយចំនួនទៅវេរប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សាតាមទំនៀមទំលាប់ព្រះពុទ្ធសាសនា នៅវត្តប្រជុំអង្គ ស្ថិតនៅក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្ដស្វាយរៀង។

ឯកឧត្តម ខាំ សុផារី បានលើកឡើងថា ថ្ងៃនេះជាថ្ងៃ៨រោច និងជាថ្ងៃកាន់បិណ្ឌវេនទី៨ បើតាមទំនាមទំលាប់ ដែលប្រជាពុទ្ធបរិស័ទខ្មែរយើងបានប្រារពធ្វើជារៀងរាល់ឆ្នាំ តាមបែបគន្លងព្រះពុទ្ធសាសនា ដើម្បីនាំយកនូវចង្ហាន់បិណ្ឌបាត្រ ទេយ្យទាន និងបច្ច័យផងនោះ ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅក្នុងទីអារាមនីមួយៗ ដើម្បីឧទ្ទិសមហាកុសល ផលបុណ្យជូនទៅបុព្វការីជនមាន មាតា បិតា ជីដូន ជីតា គ្រូអាចារ្យ វរៈជនស្នេហាជាតិ និងក្រុមញ្ញាតិ ដែលបានចែកឋានទៅ ព្រមទាំងសន្សំបុណ្យកុសល ដើម្បីខ្លួនឯង កូនចៅ និងប្រទេសជាតិ ឱ្យបានជួបនូវសេចក្តីសុខសប្បាយជារៀងដរាបទៅ ។

ឆ្លៀតក្នុងឪកាសនោះឯកឧត្តម ខាំ សុផារី បានបញ្ជាក់ថាកាលដែលបងប្អូនប្រជាពុទ្ធបរិស័ទទាំងអស់គ្នាអាចមកធ្វើបុណ្យជួបជុំគ្នាបានគឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញក្រោមការដឹកនាំប្រកបដោយកិតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ។ 《អរគុណសន្តិភាព》។

សូមជម្រាបជូនថា ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យ ដែលប្រជាពលរដ្ឋខ្មែរ ចាត់ទុកជាបុណ្យធំជាងគេ ក្នុងចំណោមពិធីបុណ្យប្រពៃណីទាំងអស់របស់ខ្មែរ ព្រោះពិធីនេះ មានរយៈ១៥ថ្ងៃ គិតចាប់ពីថ្ងៃ០១រោច ដល់ថ្ងៃ១៥ រោចខែភទ្របទ្រ។ ពីថ្ងៃ០១រោច ដល់ថ្ងៃ១៤រោច គេហៅថា ថ្ងៃដាក់បិណ្ឌ ឬថ្ងៃកាន់បិណ្ឌ ថ្ងៃ១៥រោច គេហៅថា ថ្ងៃភ្ជុំបិណ្ឌឬ ភ្ជុំធំ ដែលមានន័យថា ថ្ងៃជួបជុំគ្នាចុងក្រោយ នៃពីធីបុណ្យកាន់បិណ្ឌ។

ប្រជាពលរដ្ឋខ្មែរ តែងតែប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះជាប្រចាំរៀងរាល់ឆ្នាំ មិនដែលខកខាន តាំងពីបុរាណកាលមក ពិធីបុណ្យនេះ ក៏ដូចជាពិធីបុណ្យដទៃទៀតដែរ ។

ឆ្លៀតក្នុងនាឱកាសនេះផងដែរ លោកគ្រូចៅអធិការវត្តប្រជុំអង្គ សូមអំពាវនាវដល់សប្បុរសជន មេត្តាជួយកសាងដល់វត្តដែលកំពុងខ្វះខាត និងត្រូវការជំនួយជាចាំបាច់ និងសូមគោរពថ្លែងអំណរអរគុណជូនចំពោះ ឯកឪត្តម លោកជំទាវ ញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានអញ្ជើញមកធ្វើបុណ្យទាន សូមមានសុខភាពល្អកម្លាំងពលាំងខ្លាំងក្លា ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងសូមឲ្យជួបតែពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *