fbpx

អាជ្ញាធររាជធានីភ្នំពេញឃាត់ខ្លួនមនុស្សសរុប៩នាក់ដកហូតម៉ូតូជាង១,០០០គ្រឿងបន្ថែមទៀត ពីទីតាំងបញ្ចាំដោយខុសច្បាប់ នៅឃ្លាំងរំសេវ

ចែករំលែក

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបានដកហូតម៉ូតូជាង១០០០គ្រឿងបន្ថែមទៀតគិតត្រឹមរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះពីទីតាំងបញ្ចាំដោយខុសច្បាប់ នៅឃ្លាំងរំសេវ ក្នុងខណ្ឌទួលគោក។

លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់អ្នកកាសែតថា កម្លាំងសមត្ថកិច្ចបានចុះពិនិត្យរកឃើញទីតាំងបញ្ចាំដោយខុសច្បាប់ ចំនួន៩កន្លែងបន្ថែមទៀត ក្នុងនោះរកឃើញ ម៉ូតូសរុបប្រមាណ១០០០គ្រឿង ដែលគ្មានឯកសារត្រឹមត្រូវ។ លោកបន្តបញ្ជាក់ថា ម៉ូតូដែលត្រូវបានយកបញ្ចាំដោយខុសច្បាប់នេះ គឺម្ចាស់ទីតាំងមិនបានយកឯកសារបញ្ជាក់ពីអ្នកដែលយកមកបញ្ចាំនោះទេ ពោលគ្រាន់តែធ្វើលិខិតបញ្ចាំជាមួយបុគ្គលនោះតែប៉ុណ្ណោះ។

លោកអភិបាលរងរាជធានីភ្នំពេញបន្ថែមទៀតថា បន្ទាប់ពីម៉ូតូជាង១០០០គ្រឿងនេះត្រូវបានដកហូត អាជ្ញាធររាជធានីភ្នំពេញក៏បានឃាត់ខ្លួនមនុស្សជាបន្ដបន្ទាប់ ចំនួន៩នាក់ ក្នុងនោះម្នាក់ជាមេក្លោងធំ ហើយត្រូវបានបញ្ជូនទៅធ្វើការសួរនាំបន្ដនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក។

ទោះបីជាយ៉ាងណាក៏ដោយ ប្រតិបត្តិការដ៏ក្ដៅគគុកនេះ នៅមិនទាន់ត្រូវបានបិទបញ្ចប់នៅឡើយ ពោលប៉ុន្មានថ្ងៃមកនេះ លោក ឃ្លាំង ហួត បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឃួង ស្រេង ចុះពិនិត្យទីតាំងបញ្ចាំដែលសង្ស័យថារកស៉ីបញ្ចាំដោយខុសច្បាប់រៀងរាល់ថ្ងៃ នៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដោយមានការចូលរួមពី លោក ជា ពិសី អភិបាលខណ្ឌផងដែរ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *