fbpx

ឯកឧត្តម ឃួង ស្រេង បានណែនាំឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការគ្នាឲ្យបានស្អិតរមួតដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែប្រសើ

ចែករំលែក

ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានជម្រុញឱ្យមន្រ្តីនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌទាំង១៤ ដើម្បីជំរុញការផ្ដល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរថែមទៀត គឺធ្វើយ៉ាងណាឲ្យសមទៅនឹងការដាក់រហ្សាសនាម ជាកងទ័ពអាវស ។

ការណែនាំរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែមីនាឆ្នាំ២០២៣នេះ ក្នុងពិធីបើក សន្និបាតបូកសរុបសមិទ្ធផលសុខាភិបាលឆ្នាំ២០២២ និង លើកទិសដៅការងារឆ្នាំ២០២៣របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា បុគ្គលិកបុគ្គលិកពេទ្យនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបំពេញការងារយ៉ាងល្អ នាពេលកន្លងមក ពិសេសនៅក្នុងយុទ្ធនាការនៃការបង្ការទប់ស្កាត់ជំងឺ covid-19 ។ ពេទ្យរបស់យើង ពិតជាមានសមត្ថភាពគ្រប់គ្រាន់ មិនចាញ់គ្រូពេទ្យបរទេសនោះទេ។ អ្វីដែលយើងខ្វះខាតនោះ គឺយើងមិនទាន់មានម៉ាស៊ីនទំនើបៗ ដូចបណ្ដាលប្រទេសជឿនលឿនមួយចំនួន តែសមត្ថភាពគ្រូពេទ្យយើងមិនអន់នោះទេ។

ឯកឧត្តម អភិបាលបានណែនាំឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវសហការគ្នាជាមួយនឹងអាជ្ញាធរខណ្ឌទាំង១៤ ឱ្យបានជាប់ជាប្រចាំ ដើម្បីបំពេញការងារលើវិស័យសុខាភិបាល ជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរថែមមួយកម្រិតទៀត។ មន្ទីរសុខាភិបាលត្រូវ បន្តការសហការជាមួយអាជ្ញាធរខណ្ឌចុះធ្វើការត្រួតពិនិត្យនៅតាមមន្ទីរពេទ្យ គ្លីនិកឯកជន នៅក្នុងរាជធានីភ្នំពេញទាំងអស់ បើទោះបីមានច្បាប់ឬមិនមានច្បាប់។យើងមិនអាចទុកឱ្យមានអ្នកជម្ងឺស្លាប់ បានយើងចុះពិនិត្យ និងបិទអាជីវកម្មនោះទេ។

បន្ថែមពីនេះ ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការណែនាំអោយមណ្ឌលសុខភាព មន្ទីរពេទ្យនានា ជាមន្ទីរពេទ្យដែលមានបរិស្ថាន អនាម័យល្អ។ អ្វីដែលល្អបំផុត គឺការអនុវត្តការងារជាក្រុម។ ដោយមើលឃើញពីបញ្ហានេះ ទើបរាជរដ្ឋាភិបាល ប្រតិភូកម្មទៅថ្នាក់ក្រោមជាតិ សំដៅអោយការផ្តល់សេវា ត្រូវតែនៅគៀកកិត និងទាន់ពេលវេលាជូនប្រជាពលរដ្ឋ។

ឯកឧត្តមបញ្ជាក់ថា អង្គសន្និបាតនេះ ជាវេទិកាដ៏មានសារៈសំខាន់ សម្រាប់អ្នកជំនាញឯកទេស អ្នកស្រាវជ្រាវ វេជ្ជបណ្ឌិត សាស្ត្រាចារ្យ មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ បានផ្លាស់ប្តូរបច្ចេកទេស វិធីសាស្ត្រព្យាបាល វិជ្ជាជីវៈឯកទេស បទពិសោធន៍ និងការអនុវត្តល្អៗ ក្នុងការបង្កើនប្រសិទ្ធភាពថែមទៀត នៃការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រវិស័យសុខាភិបាល ព្រមទាំងសម្រាប់លើកទិសដៅការងាររបស់មន្ទីរនៅក្នុងឆ្នាំ២០២៣នេះឱ្យបាន កាន់តែប្រសើរថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការថ្មីៗនៃសេវា និងត្រៀមខ្លួនចូលរួមបង្ការទប់ស្កាត់ ការរីករាលដាល នៃជំងឺឆ្លងគ្រប់ប្រភេទ ពិសេសជំងឺកូរីដ-១៩ បំប្លែងថ្មី ភាពស៊ាំនៃជំងឺ និងជំងឺកាចសាហាវផ្សេងៗទៀត៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *