fbpx

សម្តេចធិបតី ៖ ល្ងាចនេះបានមកជួបបងប្អូន ពូមីង តាយាយដែលជាតំណាងក្រសួង ស្ថាប័ន និងក្រុមហ៊ុនឯកជនដែលបានរៀបចំតាំងបង្ហាញសមិទ្ធផល ផលិតផល ឬសេវាកម្មផ្សេងៗរបស់ខ្លួន ក្នុងពិធីបុណ្យសមុទ្រលេីកទី ១០ នៅទីក្រុងកែប ខេត្តកែប។

ចែករំលែក

កែប ៖ ពិធីបុណ្យសមុទ្រនេះ បាននឹងកំពុងធ្វេីឡេីងចាប់ពីថ្ងៃទី១ ដល់ ៣ ខែធ្នូ ឆ្នាំ២០២៣ នៅតាមបណ្តាទីតាំងសំខាន់ៗនាទីក្រុងកែប ខេត្តកែប។

សូមបញ្ជាក់ថាល្ងាចនេះ ថ្ងៃសៅរ៍ ៥រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធីបើកជាផ្លូវការ “ពិធីបុណ្យសមុទ្រ លើកទី១០” ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍” ដែលរៀបចំឡើងក្នុងខេត្តកែប។

ពិធីបុណ្យសមុទ្រ នៅខេត្តកែប ៣ថ្ងៃនេះ នឹងមានការតាំងពិព័រណ៌សមិទ្ធផលនានា គម្រោងអភិវឌ្ឍតំបន់ឆ្នេរ និងផលិតផលខ្មែរនៅក្នុងតំបន់, ឆាកតន្ត្រី, សួនបង្ហោះខ្លែង, ទីតាំងបង្ហោះគោម និងទីកន្លែងបញ្ចាំងកុន ជាដើម។

នៅក្នុងពិធីនេះដែរទោះបីមានភ្លៀងធ្លាក់រយ:ពេលខ្លីក៍ដោយក៍នៅមានភ្ញៀវបរទេសគ្រប់ជាតិសាសន៍ នឹងបងប្អូនប្រជាពលរដ្ឋបានចូលរួមដើរលេង សប្បាយយ៉ាងច្រើនកុះករ ប្រកបដោយទឹកមយខសប្បាយរីករាយ លាយឡំនឹងសម្លៀកបំពាក់ជម្រុះពណ៌ដ៍ស្រសើស្អាតផងដែរ

ពិធីបុណ្យសមុទ្រ ប្រចាំឆ្នាំ នៅកម្ពុជា ចាប់ផ្តើមធ្វើឡើងដំបូង នៅឆ្នាំ២០១១ ចាប់តាំងពីតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា ត្រូវបានបញ្ចូលជាសមាជិកពេញសិទ្ធិរបស់ក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុត លើសកលលោក ក្នុងអង្គមហាសន្និបាតលើកទី៧ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងតូបាកូតា នៃប្រទេសសេណេហ្គាល់។

ចាប់តាំងពីពេលនោះមក កម្ពុជាបានរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រ ជារៀងរាល់ឆ្នាំ ដែលធ្វើឡើងវិលជុំ នៅតាមខេត្តបណ្តោយឆ្នេរសមុទ្រទាំង ៤ គឺខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត និងខេត្តកោះកុង៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *