fbpx

TYDA រៀបចំសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំលើកដំបូងផ្ដោតលើការអនុវត្តវេជ្ជសាស្រ្តឱ្យបានល្អប្រសើរ

ចែករំលែក

ភ្នំពេញ ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ដែលហៅកាត់ថា TYDA បានរៀបចំសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំរបស់ខ្លួនលើកដំបូង ក្រោមប្រធានបទ «ការអនុវត្តវេជ្ជសាស្រ្តឱ្យបានល្អប្រសើរ» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA ។ សន្និសីទវេជ្ជសាស្រ្តដែលរៀបចំធ្វើឡើងនាពេលនេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ២ – ៣ ខែធ្នូ ឆ្នាំ ២០២៣ នៅសណ្ឋាគារភ្នំពេញ ។

លោកជំទាវបណ្ឌិត ​ពេជ ចន្ទមុន្នី ​ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA បានមានប្រសាសន៍ថា សន្និសីទដែលបានធ្វើឡើងនាពេលនេះពិតជាមានសារៈសំខាន់ ដែលបានលើកឡើងនូវសកម្មភាពការងាររបស់សមាគមដែលសម្រេចបាននាពេលកន្លងមក ក៏ដូចជា រួមចំណែកលើកកម្ពស់វិស័យសុខាភិបាលនៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរឡើង។​

ដាក់សម្ភាស៖ ប្រសាសន៍លោកជំទាវបណ្ឌិត ពេជ​ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA

លោកជំទាវបណ្ឌិតបានមានប្រសាសន៍បន្ថែមថា គិតត្រឹមឆ្នាំ ២០២៣ នេះ TYDA មានអាយុ ១១ ឆ្នាំហើយ ដែលកន្លងមកនេះ បានអនុវត្តបេសកកម្មរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនស្របទៅតាមគោលដៅ និងចក្ខុវិស័យរបស់សមាគម ដោយក្នុងនោះ បានចូលរួមចំណែកយ៉ាងសកម្មជាមួយស្ថាប័នជាតិក្នុងការពង្រីក និងបង្ខិតសេវាព្យាបាលឱ្យកាន់តែជិតប្រជាពលរដ្ឋ និងជាពិសេសបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងគោលដៅជួយកាត់បន្ថយភាពក្រីក្រ។ លោកជំទាវបន្តថា ជាមួយគ្នានេះ TYDA គឺជាតួអង្គពិសេសដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងព្យាបាលអ្នកជំងឺក្នុងសមរភូមិកូវីដ១៩ ដែលបានរាត្បាតយ៉ាងខ្លាំងនាពេលកន្លងមក។ បន្ថែមលើនេះ TYDA ក៏បានចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សយ៉ាងច្រើនក្នុងវិស័យសុខាភិបាល ដែលជាការគួរកត់សម្គាល់ បច្ចុប្បន្ននេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត TYDA មានសមាជិកជាង ៨ពាន់នាក់ ដែលសុទ្ធសឹងជាបញ្ញវន្តក្នុងវិស័យសុខាភិបាល។

គួរជម្រាបជូនថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ដែលហៅកាត់ថា TYDA ត្រូវបានបង្កើតឡើងនាថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១២ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងគោលបំណងជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *