fbpx

គ.ជ.ប រៀបចំត្រួតពិនិត្យផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតឡើងវិញ ក្រោយពីត្រួតពិនិត្យរួចរកឃើញថា លទ្ធផលនេះមិនមានការខុសឆ្គងនោះទេ គឺត្រឹមត្រូវតាមទម្រង់ច្បាប់

ចែករំលែក

ភ្នំពេញ ៖ ក្រោយទទួលបានលទ្ធផលពីបណ្ដាររាជធានីខេត្តបានបញ្ជូននូវលទ្ធផលបោះឆ្នោត ជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ខែកុម្ភៈកន្លងទៅនេះ បានមកដល់ដៃ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈនេះគ.ជ.ប.បានរៀបចំត្រួតពិនិត្យលទ្ធផលឡើងវិញ ដោយមានការចូលរួមពីគណបក្សនយោបាយអង្គការសង្គមស៊ីវិល និង អ្នកពាក់ព័ន្ធមួយចំនួនទៀត។

បើតាម ឯកឧត្តម តុប ឬទ្ធី អគ្គនាយករងនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់និងបច្ចេកទេស របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថា ការត្រួតពិនិត្យឡើងវិញនេះ គឺផ្ដោតទៅលើទម្រង់ ១១១០,១១១១,និង១១១៤ ការផ្ទៀងផ្ទាត់បើសិនជាទម្រង់ទាំងបីនេះ មិនមានទិន្នន័យណាមួយខុសឆ្គងនោះទេ គ.ជ.ប.និងធ្វើការបូកសរុបតាមទម្រង់១១១៧តាមនិតិវិធី។

ឯកឧត្តម មានប្រសាសន៍ទៀតថា ក្នុងករណី ត្រួតពិនិត្យទៅឃើញថា ទម្រង់ទាំងបីនេះមានទិន្នន័យមិនស៊ីគ្នា នោះនឹងឈានទៅប្រើប្រាស់ ទម្រង់១១០២,១១០១និង១១០៨ថែមទៀត។

ផ្អែកតាមលទ្ធផលជាក់ស្ដែងនៃការពិនិត្យផ្ទៀងផ្ទាត់នៅពេលនេះ ឯកឧត្តមបានអះអាងថា មិនមានអ្វីខុសឆ្គងនោះឡើយ ពោលគឺ អ្វីដែលគណៈកម្មការរាជធានីខេត្ត បានរៀបចំនោះគឺពិតជាត្រឹមត្រូវតាមទម្រង់ច្បាប់។

ឯកឧត្តមបានបញ្ជាក់ផងដែរថា នៅក្នុងថ្ងៃដែលគ.ជ.ប.រៀបចំត្រួតពិនិត្យនៅទីស្ដីការគ.ជ.ប.នាពេលនេះមានការចូលរួមពីគណបក្សនយោបាយចំនួនពីរគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សឆន្ទៈខ្មែរ ព្រមទាំងអង្គការសង្គមស៊ីវិលមួយចំនួនទៀត។ ហើយគណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោតនេះទាំង៨ភូមិភាគ ទូទាំងរាជធានីខេត្ត។

ឯកឧត្តមបានបញ្ជាក់ទៀតថា ក្រោយពីពិនិត្យផ្ទៀងផ្ទាត់រួចហើយ និងដាក់ជូនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីពិនិត្យនិងសម្រេចនៅថ្ងៃទី២៩ខាងមុខនេះ ។ ក្រោយពីគ.ជ.ប ពិនិត្យនិងសម្រេចហើយ និងប្រកាសពីលទ្ធផលជាបណ្ដោះអាសន្នដោយទុកពេល៧២ ម៉ោងដល់គណបក្សនយោបាយ ដែលបានចូលរួមធ្វើការបោះឆ្នោតធ្វើការប្ដឹងតវ៉ា។ ហើយក្នុងរយៈ ពេល៧២ ម៉ោងនៃការបិទផ្សាយលទ្ធផលជាបណ្ដាលអាសន្ននេះ ពុំមានគណបក្សនយោបាយណាមួយប្តឹងតវ៉ានោះទេ នោះ គ.ជ.ប.នឹងធ្វើការប្រកាសលទ្ធផលផ្លូវការតែម្ដង ទាំងសំឡេងឆ្នោតសរុបតាមគណបក្សនីមួយៗនិងតាមអាសនៈនិងស្រង់បេក្ខជនជាប់ឆ្នោតតែម្ដង៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *