fbpx

​​​​អំ​​​​​​​​​​ណោ​យមឈូសលើកទី១៤៥ត្រូវលោកឧត្តម​សេ​នីយ​ទោ​​​​​​​​​​​​​​​​​​ ម៉ៅ ច័ន្ទមធុរិទ្ធ ផ្តល់ជូនគ្រួសារសពក្រីក្រ

ចែករំលែក

កំពត ៖ ដោយមើលឃើញពីទុក្ខលំបាកវេនា​នៃក្រុមគ្រួសារមួយទីទាល់ក្រីក្រ និងមានសមាជិកម្នាក់ស្លាប់ដោយពុំមានមឈូសដាក់តម្កល់សពផងនោះនៅថ្ងៃព្រហស្បតិ៍ ០៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១២ និង២០ នាទី ក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត បាននាំយកអំណោយជាមឈូសលើកទី ១៤៥ និងអង្ករចំនួន ០១ បាវ ស្មើនឹង ៥០ គីឡូក្រាម ដែលជាសទ្ធាដ៏ជ្រះថ្លារបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងលោកស្រី ដើម្បីចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំនេះ ទៅប្រគល់ជូនក្រុមគ្រួសារសពឈ្មោះ ខៀវ ចាន់ណា ភេទស្រី អាយុ ៣៣ ឆ្នាំ នៅភូមិត្រពាំងកក់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ដែលបានទទួលមរណៈភាពនៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ៣:០០ នាទី ទៀបភ្លឺ ដោយរោគាពាធ ។

អំណោយនេះមិនមែនជាលើកទីមួយនោះទេ ពោលគឺលោកស្នងការបានផ្តល់ជូនគ្រួសារសពចំនួន១៤៤ លើករួចមកហើយ ហើយនេះជា មឈូសលើកទី១៤៥ហើយ។ ក្រុមការងារបាននាំយកអំណោយផ្តល់ជូនបន្ថែមនូវអង្ករ ០១ បាវ ស្មើនឹង ៥០ គីឡូក្រាម ផងដែរដែលជារបស់លោកឧត្តមសេនីយ៌ទោ ម៉ៅ ច័មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងលោកស្រី ដើម្បីជាការចូលរួមរំលែកទុក្ខជាមួយគ្រួសារនៃសព។

ក្រុមការងារស្នងការខេត្តបានប្រាប់ថាលោកស្នងការ នឹងផ្តល់អំណោយជាមឈូសជាបន្តបន្ទាប់ទៀតដល់គ្រួសារសពក្រីក្រ ដើម្បីបានតម្កល់សពធ្វើបុណ្យឱ្យបានសមរម្យតាមប្រពៃណីខ្មែររបស់យើង ហើយលោកនៅតែផ្តល់បែបនេះជាបន្តបន្ទាប់ទៀត៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *