fbpx

អគ្គីភ័​យលេបត្របាក់ផ្ទះប្រជាពលរដ្ឋ៤ខ្នង និងទ្រព្យសម្បត្តិមួយចំ​នួនទៀត ក្នុងឃុំត្រមូង

ចែករំលែក

ត្បូងឃ្មុំ ៖ អគ្គីភ័​យមួយបានកើតឡើង និងលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ចំនួន៤ខ្នង និងទ្រព្យសម្បត្តិមួយចំ​នួនទៀត នៅថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០១៩ វេលាម៉ោង៩ និង១០នាទីព្រឹក នៅភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចបានបញ្ជា់ថា ​ករណីអគ្គីភ័យខាងលើនេះបាន ​ឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ០៤ ខ្នងក្នុងនោះ មានម្ចាស់ផ្ទះ ៖ ​១.ឈ្មោះ កែវ សុភា ភេទស្រី អាយុ ៥៦ ឆ្នាំ ផ្ទះឈើប្រក់ក្បឿង ទំហំ ៩X១២ ម៉ែត្រ , ២.ឈ្មោះ យឹម តុងអាន ភេទ ប្រុស អាយុ ៥៦ ឆ្នាំ ផ្ទះឈើប្រក់ក្បឿងទំហំ ៥X២៣ ម៉ែត្រ , ៣.ឈ្មោះ ហម ប៊ុនធឿន ភេទ ប្រុស អាយុ ៥៨ ឆ្នាំ ​ផ្ទះឈើប្រក់ក្បឿងទំហំ ៤.៤០X២២ ម៉ែត្រ និង​៤.ឈ្មោះ ហម ធីតា ភេទ ស្រី អាយុ ៣៥ ឆ្នាំ ផ្ទះឈើប្រក់ក្បឿងទំហំ ៤.៦០X២២ ម៉ែត្រ ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ​ករណីអគ្កីភ័យ​ដ៏សន្ធោសន្ធៅ​​​​​​នេះត្រូវបានគ្រប់គ្រង និងធ្វើការបាញ់ទឹកពន្លត់រលត់វិញទាំងស្រុងនៅវេលាម៉ោងប្រមាណ ១១ និង០០​នាទីព្រឹកថ្ងៃដដែល​ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គី​ភ័យចំនួន​០៥ គ្រឿង ក្នុងនោះមានរថយន្តរបស់អធិការដ្ឋាននគរបាលស្រុកមេមត់ ស្នងការដ្ឋានខេត្ត ស្រុកពញាក្រែក ស្រុក​តំបែ​រ និងរថយន្តក្រុមហ៊ុនចំការ​កៅស៊ូមេមត់ ប្រើប្រាស់ទឹកអស់ ១៥ ស៊ឺទែន ​ស្មើនឹង ៦០ ម៉ែត្រគូប ផងដែរ។

យោងតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា ទ្រព្យសម្បត្តិដែលរងការខូចខាតរួមមាន ៖​​​​​​​​​​​​​​​​​​​​​ ផ្ទះចំនួន ០៤ ខ្នងឆេះទាំងស្រុង , ម៉ូតូ ០២ គ្រឿង , គ្រឿងសង្ហារឹមមួយចំនួន , សម្ភារៈគ្រឿងអលង្កាមួយចំនួន , ម្រេចចំនួន ០៧ តោន , ស្រូវចំនួន ០១ តោន -ល​- សរុបជាទឹកប្រាក់ប្រមាណជាង ១០ ​ម៉ឺនដុល្លារ ​,​សម្ភារៈប្រើប្រាស់មួយ​ចំនួនទៀត និងឯកសារមួយចំនួនដូចជា សំបុត្រកំណើត សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ បង្កាន់ដៃកាន់កាប់ដីធ្លី។ ហើយមូលហេតុដែលនាំឲ្យមានអគ្គីភ័យខាងលើគឺបណ្តាលមកពីការដុតសម្រាមខាងក្រោយផ្ទះរបស់ម្ចាស់ផ្ទះម្នាក់ក្នុងចំណោមផ្ទះដែលឆេះនោះ៕

 


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *