fbpx

ឧត្តមសេនីយ៍ឯក ស ថេត ៖ មិនត្រូវអាងខ្សែថានឹងការពារយើងពេលប្រព្រឹត្តិខុសនោះទេ ព្រោះស្ថាប័នអាចដកចេញពីក្របខ័ណ្ឌបានភ្លាមៗ

ចែករំលែក

ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ០៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ២០១៩ ​បានជួបសំណេះសំណាល​ជាមួយបេក្ខជន​ និងបេក្ខនារីដែលប្រឡងជាប់ជាស្ថាពរក្នុងក្រប​ខ័​ណ្ឌមន្រ្តី​នគរបាលជាតិ។

ក្នុងពិធីនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានផ្តល់ការណែនាំជាច្រើនចំណុចដល់ បេក្ខជន​ និងបេក្ខនារីដែលប្រឡងជាប់ជាស្ថាពរក្នុងក្រប​ខ័​ណ្ឌមន្រ្តី​នគរបាលជាតិដូចខាងក្រោម៖ ​
-​ ត្រូវរៀននៅសាលាទៅតាមកម្មវិធីសិក្សាដែលបានកំណត់ ហើយពេលរៀនចប់​ ត្រូវចូលមកបម្រើការងារតាមខណ្ឌ​ និងប៉ុស្តិ៍នៅក្នុងរាជធានីភ្នំពេញ​ មិនអនុញ្ញាតអោយផ្លាស់ប្តូរទៅនាយក ដ្ឋានផ្សេងឡើយ​ ព្រោះបើអនុញ្ញាត​ កម្លាំងតាមប៉ុស្តិ៍​ និងខណ្ឌ​ នៅតែខ្វះខាតដដែល
-ត្រូវចេះគោរពមេកើយត្រឹមត្រូវ​តាមក្បួនកងកម្លាំង
-ត្រូវរៀនសូត្រ​ និងចេះវិវត្តន៍ខ្លួនអោយទាន់សម័យកាល​ ដើម្បីងាយស្រួលប្រឆាំងនឹងបទល្មើសថ្មីៗ
-ត្រូវកាត់សក់ខ្លី​ និងសម្លៀកបំពាក់ត្រឹមត្រូវ
-មិនត្រូវពាក់ព័ន្ធគ្រឿងញៀន​ ហើយ មិនត្រូវអាងខ្សែថានឹងការពារយើងពេលប្រព្រឹត្តិខុសនោះទេ ព្រោះស្ថាប័នអាចដកចេញពីក្របខ័ណ្ឌបានភ្លាមៗ
-មិនត្រូវពាក់ឯកសណ្ឋាននគរបាលខុសម៉ោងធ្វើការឡើយ
-ត្រូវគោរពទង់ជាតិជាប្រចាំ​ ពេលមិនគោរពទង់ជាតិ​ ដូចយើងដកព្រលឹងខ្លួនយើង​ យើងនឹងស្លាប់ភ្លាម
-​ មិនត្រូវផឹកស៊ីអាវាសែ​ដែលប៉ះពាល់ដល់កិត្តិយសខ្លួន
-ត្រូវហាត់ក្បាច់គុនអោយបានច្រើន​ ដើម្បីងាយស្រួលបង្រ្កាបបទល្មើស
-ត្រូវជួយការពារសន្តិភាព​ និងបម្រើសេវាសាធារណ:ជូនពលរដ្ឋអោយបានល្អ
-ចូលរួមគោរពច្បាប់ចរាចរណ៍អោយបានត្រឹមត្រូវ​ ព្រោះយើងជាមន្រ្តីអនុវត្តន៍ច្បាប់​ ត្រូវជាគំរូដល់ពលរដ្ឋ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *