ភ្នំពេញ ៖ តារាសម្តែង សម្បុរស ស៊ិចស៊ីរូបស្រស់ កញ្ញា ពីង រ៉ូហ្សា មួយរយៈពេលចុងក្រោយនេះ បានបង្អួតរូបសម្រស់ កាន់តែស្រស់ស្អាត និងក្មេងដោយសារតែការផ្លាស់ប្តូរស្ទីលតុបតែងខ្លួន និងកាត់សក់ខ្លីជាម៉ូដដែលគេកំពុងតែពេញនិយម។
តារាសម្តែងកូនកាត់ចិន កញ្ញា ពីង រ៉ូហ្សា បានបង្ហាញរូបថតជាច្រើនសន្លឹក បង្អួតពីភាពប្រែប្រួលនៃរូបសម្រស់ របស់កញ្ញា ឃើញថានៅតែស្អាត ហើយមានសាច់ឈាមស្រស់ថ្លា ហើយការងារសិល្បៈ ក៏រៀងមមាញឹកផងដែរ។
មួយរយៈនេះសង្កេតឃើញថា ការប្រែខ្លួនពីការតុបតែងខ្លួនបែបស្រគត់ស្រគំ សក់វែងអន្លាយ មកជាសក់ខ្លី តុបតែងខ្លួនបែបស៊ីវិល័យ គឺមានភាពស្រស់ស្អាត មួយផ្នែកទៀត។ ដូច្នេះចង់ដឹងថា សម្រស់ កញ្ញា រ៉ូហ្សា មានភាពលេចធ្លោនិងកាន់តែស្រស់ស្អាតយ៉ាងណា សូមទស្សនារូបភាពតែម្តង៕