fbpx

ថ្ងៃនេះមិនមានអ្នកជិះបញ្ច្រាស នៅជុំវិញរង្វង់មូលវិមានឯករាជ្យនោះទេ

ចែករំលែក

ភ្នំ​ពេញ ៖ អ្នកជិះ​បញ្ច្រាសនៅរង្វង់មូលវិមានឯករាជ្យ មិនមាននោះទេ ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ៣កើត ខែមាឃ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ខណៈដែលសមត្ថកិច្ចបានឃាត់យានយន្តបាន ជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃតែម្តង។

របាយការណ៍របស់អាជ្ញាធរខណ្ឌដូនពេញ បានឲ្យដឹងថា ចាប់ពីម៉ោង៧៖០០នាទីព្រឹក ដល់ម៉ោង១០៖០០នាទីយប់ ថ្ងៃទី៧​ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជាលទ្ធផល សមត្ថកិច្ចមិនបានធ្វើការឃាត់យានយន្តនោះទេ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *