fbpx

​យក​រ​ថយន្តឪពុកជិះដើរលេងអត់ចូលផ្ទះ​ប្តឹងសមត្ថកិច្ចដេញតាមចាប់ភ័យពេកបើកធ្លាក់ប្រឡាយ

ចែករំលែក

ស្វាយរៀង ៖ ​​​​​​​​​​​​​​​​យុវជនរួមនឹងមិត្តភក្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនខណៈដែលយករថយន្តRX330មួយគ្រឿងរបស់ឪពុកបើកមិនដឹងថាទៅណាទេព្រោះតែឪពុកខ្លាចប៉ះពាល់ និងបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃក៏បានប្តឹងសមត្ថកិច្ចក្រុងបាវិតឲ្យជួយឃាត់តែពេលដែលឃើញសមត្ថកិច្ចដេញតាមពីក្រោយឃាត់នោះស្រាប់តែបន្ថែមល្បឿនលឿនដូចហោះធ្លាក់ប្រឡាយទឹកជាប់សាលារៀននិងរបងវត្តខ្ជាយទៅមុខលែងរួច។

ករណីនេះដែរបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅត្រង់ចំណុចខាងកើតរបងវត្តខ្ជាយស្ថិតក្នុង ភូមិខ្ជាយ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមពលរដ្ឋបានឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្តRX330 ពណ៌ ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2AN- 9931ធ្វើដំណើរ ទិសដៅពីត្បូងទៅជើងដោយមានរថយន្តសមត្ថកិច្ចដេញតាមពីក្រោយ។លុះមកដល់ចំណុចកើតហេតុខាងលើដោយផ្លូវនេះរាងកោងក៏រេចង្កូតមកខាងលិចផ្លូវធ្លាក់ចូលប្រឡាយត្រាំក្នុងទឹកទាំងម៉ាស៊ីនមិនទាន់រលត់ផងនោះ។

បើតាមសមត្ថកិច្ចស្រុកស្វាយទាបបានឲ្យដឹងថា ក្រោយបានទទួលពាក្យបណ្តឹងពីឪពុករបស់យុវជនខាងលើ សមត្ថកិច្ចបានចេញមកស្ទាក់លើផ្លូវជាតិលេខ១ក៏ជួបប្រទះរថយន្តខាងលើនាំគ្នាដេញតាមហើយមកដល់ចំណុចក្លោងទ្វារវត្តខ្ជាយយុវជនខាងលើបត់ស្តាំសំដៅទៅទិសខាងជើង។
សមត្ថកិច្ចយើងដេញតាមលុះមកដល់ផ្លូវកោងដោយរថយន្តបើកលឿនពេកក៏ជ្រុលចង្កូតមកធ្លាក់ប្រឡាយទឹកតែម្តងក្រោយពីរថយន្តធ្លាក់ប្រឡាយរួចមកយុវជនទាំង២នាក់បានបើកទ្វាររថយន្តរត់ចេញទៅវត្តតែត្រូវពលរដ្ឋដេញចាប់បានប្រគល់សមត្ថកិច្ច។

សមត្ថបានឲ្យដឹងទៀតថា ឪពុកយុវជនខាងលើមានឈ្មោះ ចាន់ ណាវី មានទីលំនៅភូមិ បាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ជាមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិបាវិត។ យុវជនបង្កខាងលើមានឈ្មោះ ចាន់ សុខកា អាយុ ២៨ឆ្នាំមុខរបរនៅផ្ទះមើលកូនមានប្រពន្ធប្រកបមុខរបរធ្វើសក់ និងកូនប្រុសមួយរស់នៅភូមិឃុំកើតហេតុខាងលើ និងអ្នករួមដំណើរជាមួយមានឈ្មោះ អាតឿ អាយុ២០ឆ្នាំជាង។

ក្រោយពីបង្កហេតុរួចមកសមត្ថកិច្ចធ្វើឃាត់ខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីធ្វើតេស្តទឹកមូតជាលទ្ធផលគឺមានសាធាតុញៀនទាំង២នាក់។ ចំណែករថយន្តខូចខាតផ្នែកខាងបន្តិចបន្តួចត្រូវបានសមត្ថកិច្ចប្រគល់ឲ្យម្ចាស់រថយន្តដែលជាឪពុករីឯយុវជន២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននោះម្នាក់ឈ្មោះអាតឿ សមត្ថកិច្ចនាំយកមកស្នងការដ្ឋាននគរបាលខេត្ត ដោយមានដីការតុលា និងយុវជនបើកបររថយន្តឃាត់ខ្លួននៅអធិការស្រុកស្វាយទាបរង់ចាំធ្វើការដោះស្រាយតាមច្បាប់៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *