fbpx

ប្រជាកសិករ នៅឃុំជាខ្លាង ខេត្តព្រៃវែង ងាកមកដាំអំពៅ ព្រោះមានទីផ្សារទទូលទិញ និងលក់បានតម្លៃខ្ពស់

ចែករំលែក

ព្រៃវែង៖ ប្រជាពលរដ្ឋ ដែលប្រកបមុខរបរដាំអំពៅ នៅឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ពោពេញទៅដោយទឹកមុខញញឹមញ ញែម និងសប្បាយរីចរាយគ្រប់ៗគ្នា ដោយសារតែឆ្នាំនេះ អំពៅដែលពួកគាត់បានដាំដុះ ទទួលបានទិន្និផលខ្ពស់ និងលក់ក៏លក់បានថ្លៃ គួរសមអាចទទួលយកបាន ហើយបច្ចុប្បន្ននេះ អំពៅកំពង់មាការចាប់អារម្មណ៍យ៉ាងខ្លាំពីអ្នកទិញ។ ដោយឈ្មូញទិញយកទៅលក់បន្ត ឫក៏មានខាងរោងចក្រមកទទូលទិញតែម្តង ដើម្បីផលលិតធ្វើជាស្កលក់នៅលើទីផ្សារ។

ប្រជាកសិករ អ្នកដាំអំពៅ នៅភូមិធ្នង់ ឃុំជាខ្លាង បាននិយាយថា ការដាំដុះសម្រាប់ឆ្នាំ២០១៩នេះ បានរួចរាល់អស់ហើយ តែកើនឡើងច្រើនជាងឆ្នាំមុន ដែលការកើនឡើង នេះគឹដោយសារតែកាលពីឆ្នាំមុន ពួកគាត់លក់បានថ្លៃខ្ពស់ ពីជាង២០លាន ទៅជាង៣០រៀល ក្នុង១ហិកតា ហើយសង្ឃឹមថា នៅចុងឆ្នាំនេះ នឹងបានថ្លៃទៀត។ ប្រជាកសិករ ថា ការដាំដុះអំពៅ មិនសូវខាតទេ គ្រាន់មានចំណេញតិច ឬ ច្រើនប៉ុណ្ណោះ ហើយចាប់តាំងពីដាំមក ទើបតែមានខាតម្តងប៉ុណ្ណោះ ហើយក៍មិនខាតច្រើនដែរ។

ប្រជាកសិករ បានឲ្យដឹងទៀតថា ដំណាំអំពៅឆ្នាំនេះ គ្រប់ៗគ្នាទទួលបានទិន្នផលខ្ពស់ ហើយតម្លៃក៏ថ្លៃដែរ កសិករ អាចទទួលយកបាន មិនតែប៉ុណ្ណោះឆ្នាំនេះ ឈ្មួញមិនសាំញ៉ាំច្រើនដូចឆ្នាំមុនទេ មកទិញដល់កន្លែង ដឹកតាមរថយន្ត យកទៅលក់នៅភ្នំពេញតែម្តង។

ប្រជាកសិករកបានបន្តថា ចំពោះពេលវេលា និងបរិមាណ នៃការដាំដុះវិញ ជាទូទៅផ្ទៃដី១ហិកតា អាចដាំអំពៅបានចន្លោះពី ៦ម៉ឺនទៅ៦ម៉ឺន៥ពាន់ដើម ដោយចាប់ផ្តើមដាំដុះចាប់ពីចុងខែ១២នេះទៅ ហើយចាប់ផ្តើមប្រមូលផលមកវិញ នៅចន្លោះចាប់ពីខែ៧ទៅខែ៨ រៀងរាល់ឆ្នាំ ឬអាចយូរជាងនេះ ដោយផ្អែកទៅលើបច្ចេកទេស និងអាកាសធាតុអំណោយផល ឬអត់។

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ធ្លាប់បានបញ្ជាក់ នាពេលកន្លងមកថា នៅទូទាំងខេត្តព្រៃវែង មានកសិករប្រកបមុខរបរដាំ អំពៅសរុប ប្រមាណជាង ៣០០គ្រួសារ នៅលើផ្ទះដីជាង៥០០ហិកតា ក្នុងនោះ ស្រុកស្វាយ អន្ទរ មានអ្នកដាំច្រើនជាងគេ។ ដោយឡែកស្រុកបាភ្នំ និងស្រុកព្រះស្តេច ក៏មានអ្នកដាំដែរ ប៉ុន្តែក្នុងទ្រង់ទ្រាយតូច ជាលក្ខណៈគ្រួសារ ដោយសារពួកគាត់ ទើបតែចាប់ផ្តើមសាកល្បងដាំដុះ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *