fbpx

មន្រ្តីយោធាម្នាក់ បើករថយន្តបុករះម៉ូតូ៤ គ្រឿង និងមនុស្សរងរបួសធ្ងន់

ចែករំលែក

ភ្នំពេញ ៖ សាក្សីនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានប្រាប់ឲ្យដឹងថា មានមន្ត្រីយោធាម្នាក់ទំនងជាស្រវឹងហើយបានបើករថយន្តMazdaមួយគ្រឿងពណ៌សមួយគ្រឿង ស្លាកលេខ ភ្នំពេញ 2BG-5472 ក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលចង្កូតទៅបុកម៉ូតូម៉ាកវ៉េវពីក្រោយពេញទំហឹងរួចបន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវទៅប៉ះនឹងម៉ូតូ៤គ្រឿងទៀតបណ្ដាលមានអ្នករងរបួសធ្ងន់ស្រាល ហើយបន្តទៅបុកក្បាលនាគចែងទ្រូងផ្លូវខូចខាតយ៉ាងដំណំោងដែរ។

សាក្សីបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវ១៨៣ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ រាជធានីភ្នំពេញ។

ក្នុងហេតុការណ៍នេះបណ្តាលឲ្យម៉ូតូ៤គ្រឿងរងការខូចខាត នឹងមានអ្នករងរបួសស្រាល នឹងធ្ងន់ផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចបានយករថយន្ត នឹងម៉ូតូទៅរក្សាទុករងចាំដោះស្រាយតាមនិតិវិធី ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *