fbpx

ជាង៧ម៉ោង ដែលក្មេងប្រុសអាយុ ៦ ឆ្នាំ ម្នាកដែលជិះកង់ជាមួយបង រអិល ដួលធ្លាក់ចូលទឹកប្រឡាយទឹកស្អុយ អូរវែង ត្រូវបានកម្លាំងកងទ័ពពិសេស ៩១១ រុករកឃើញសាកសព

ចែករំលែក

ភ្នំពេញ ៖ អស់រយ:ពេលជាង៧ម៉ោងក្មេងប្រុសអាយុ ៦ឆ្នាំ ដែលបានជិះកង់ជាមួយបងប្រុស ដួលហើយធ្លាក់ចូល ក្នុងប្រឡាយទឹកស្អុយហៅប្រឡាយអូរវែង លិចបាត់តាំងពីម៉ោងជាង២រសៀលថ្ងៃទី០១នោះ ត្រូវបានកម្លាំងកងទ័ពពិ សេស ៩១១ រុករកឃើញសាកសពហើយ កាលពីវេលាម៉ោងប្រមាណ ៧យប់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោមការស្រែកទ្រហោយំយ៉ាងខ្លាំងពីសំណាក់ឪពុកម្តាយនឹងសាច់ញាតិរួមអ្នកជិតខាងផងដែរ។

សូមបញ្ជាក់ផងដែរថា កាលពីវេលម៉ោងប្រមាណ២ និង៣០នាទីរសៀល ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៣ ក្មេងប្រុសម្នាក់បានជិះកង់ជាមួយបងប្រុស ហើយដួលកង់ធ្លាក់ ចូលប្រឡាយ ទឹកស្អុយ អូរវែង ដែលស្ថិតនៅខាងត្បូង វត្តទួលសន្តិវ័ន ហៅ វត្តទួលអស់លោក ក្នុងភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្មេងរងគ្រោះរូបនោះ ឈ្មោះ សុខ វិឆ្ឆិកា ហៅ ប៊ី ភេទប្រុសអាយុ ៦ឆ្នាំ ដែលមានឪពុក ឈ្មោះ ទុយ សុវណ្ណរ៉ា អាយុ ៣២ឆ្នាំ មានលំនៅម្តុំសាលាបឋមសិក្សាពញ្ញាក្រែក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ចំណែកក្មេងប្រុសជាបង មិនមានគ្រោះថ្នាក់នោះទេដោយសារតែគាត់ស្រវ៉េស្ររវ៉ាតោងស្មៅឡើងលើគោកវិញបាន។

ប្រភពព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុក្មេងរងគ្រោះ ដែលបាត់ខ្លួន បានជិះកង់ជាមួយ បងប្រុសឈ្មោះ សុខ វិហ្សា អាយុ ១១ឆ្នាំ ជាសិស្សថ្នាក់ទី៤ ដើរលេងជាមួយមិត្តភ័ក្រម្នាក់ទៀត។ នៅពេលធ្វើដំណើរតាមផ្លូវប្របមាត់ប្រឡាយក្នុងទិសដៅពីត្បូងទៅជើង។ មកដល់កន្លែងកើតហេតុ មុខបុរី សម្បត្តិមាស មានរថយន្តមួយគ្រឿងបើកមកហើយក្មេងប្រុសរូបនោះ បានចាប់ហ្វ្រាំង បង្អង់ល្បឿន តែអកុសលក៏បានរអិលកង់ ធ្លាក់ចូលទៅក្នុងប្រឡាយអូរវែងតែម្តង។ ខណៈនោះ កង់បានធ្លាក់ចូលទឹកត្រឹមមាត់ប្រឡាយ ចំណែកក្មេង ២នាក់បង ប្អូន បានធ្លាក់ចូលទៅក្នុងទឹកប្រ ឡាយ ដែលមានទឹកហូរ និងព្រៃស្មៅ ។ ភ្លាមៗ ក្មេងប្រុសបង ក៏បានស្រវាតោង ឡើងលើគោកបាន។ រីឯងប្អូនប្រុស ក៏បានធ្លាក់ចូលក្នុងទឹកប្រឡាយ លិចបាត់តែម្តងទៅ។ ចំណែក មិត្តភ័ក្រម្នាក់ បានជិះកង់ហួសបាត់ទៅ។

ប្រភពព័ត៌មានដដែល អោយដឹងទៀតថា នៅរសៀលនេះ ឪពុកម្តាយ ក៏បានចុះទៅរកកូននៅកន្លែងកើតហេតុដោយលាយឡំទឹកភ្នែក ទ្រហោយំផងដែរ។
ដោយសារតែរុករកមិនឃើញក្រោយមក ក៏បានស្នើសុំកងកម្លាំងពិសេស៩១១ ជួយរកប្រមាណកន្លះម៉ោង ទើបឃើញសាកសពឃើញលើកមកលើ រួចប្រគល់អោយក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យនៅវត្តទួលសន្តិវ័ន ហៅ វត្តទួលអស់លោកតាមប្រពៃណី៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *