fbpx

សម្តេចធិបតី ៖ យើងត្រូវមានផែនការមេមួយច្បាស់លាស់សម្រាប់ខេត្តទាំងបួន នៅតំបន់សមុទ្រ

ចែករំលែក

កែប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា យើងត្រូវមានផែនការមេមួយសម្រាប់ខេត្តទាំងបួននៅតំបន់សមុទ្ររបស់យើង។

សម្តេចធិបតីបន្តថាខេត្តទាំង៤ផ្គុំគ្នាគឺវាធំ ខេត្តខ្លះមានសក្ដានុពលធ្វើជាកំពង់ផែ ខេត្តខ្លះមានសក្ដានុពលឆ្នេរខ្សាច់ និងសក្ដានុពលធម្មជាតិ ។

សម្តេចបន្តថាយើងរៀបចំផែនការមេ នេះគឺដើម្បីធានាយ៉ាងណាការអភិវឌ្ឍមានផែនការច្បាស់លាស់ធានាកុំឲ្យខេត្តទាំង៤ជាខេត្តប្រកួតប្រជែងគ្នា តែត្រូវជាខេត្តគាំទ្រគ្នាទៅវិញទៅមក។

សម្តេចធិបតីមានប្រសាសន៍ដូច្នេះក្នុងឱកាសអញ្ជើញបិទពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍” នៅខេត្តកែប នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *