fbpx

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ១០០ ថ្ងៃនេះ ក្រសួងទេសចរណ៍ជាក្រសួងដែលដឹកនាំដោយមន្រ្តីជើងពីរចុះទៅគ្រប់កន្លែង

ចែករំលែក

កែប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រ សាសន៍ថា៖ «ក្នុងថ្ងៃនេះ គឺ១០០ថ្ងៃនេះ មិនមែនស្ងៀមទេ ឯកឧត្តម សុខ សូកេន គឺថាអ្នកនិយាយតិចធ្វើច្រើន មិនសូវលឺ ឃើញនិយាយប៉ុន្មានទេ ប៉ុន្តែបើសួរថ្ងៃណានៅណា គឺតិចចុះទៅជួបសហគមន៍កំពង់ភ្លុក តិចចុះទៅជួបនៅទន្លេសាប តិចជួបជាមួយប្រតិបត្តិករសហគមន៍ក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប នៅកែប ចុះក្តាប់ ចុះជួបផ្ទាល់ ចុះធ្វើការផ្ទាល់ ចុះរៀបចំផែនការផ្ទាល់ រៀបចំជាមួយមន្រ្តីនៅក្នុងស្ថាប័ន ក្រសួងស្ថាប័ន មន្ទីរពាក់ព័ន្ធ នេះត្រូវតែបន្ត។»

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ ចំពោះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ដែលបានប្រឹងប្រែងកសាង និងអភិវឌ្ឍន៍ខេត្តកែប ឱ្យទទួលបានពានរង្វាន់ផ្សេងៗជាបន្តបន្ទាប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែបបែបនេះ ធ្វើឡើងក្នុងឱកាសសម្តេច អញ្ជើញជាអធិបតីប្រកាសបិទពិធីបុណ្យសមុទ្រ នៅខេត្តកែប នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ។

ក្នុងឱកាសនោះសម្តេចបានថ្លែងអំណរ គុណចំពោះ ក្រសួងទេសចរណ៍ គណៈ កម្មការរៀបចំបុណ្យសមុទ្រ ព្រមទាំងអាជ្ញាធរខេត្ត ដែលបានរៀបចំបុណ្យសមុទ្រដំណើរការដោយល្អ និងមានប្រជាពលរដ្ឋមកចូលរួមទស្សនាជាច្រើនជា១២ម៉ឺននាក់។

ទន្ទឹមគ្នានេះដែរ សម្តេចធិបតីបានថ្លែងថា ក្នុងរយៈពេលជាង១០០ថ្ងៃ នៃការចូលមកកាន់ដំណែងជារដ្ឋមន្រ្តីក្រសួងទេស ចរណ៍បានធ្វើការងារយ៉ាងសកម្ម និងបានចុះទៅធ្វើការងារដោយផ្ទាល់នៅតាមមូលដ្ឋានទេសចរណ៍ផ្សេងៗ ជួយដល់វិស័យទេសចរណ៍ ក៏ដូចជាប្រតិបត្តិករទេសចរណ៍។ ជាមួយគ្នានេះ លោកក៏បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបន្តអភិវឌ្ឍន៍សមិទ្ធផលដែលបានកសាងប្រមាណជាង៤០ឆ្នាំបន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការខិតខំជំរុញ ដើម្បីធ្វើយ៉ាងបន្តនិរន្តភាពនៃបុព្វហេតុដែលរាជរដ្ឋាភិបាលកម្ពុជាអាណត្តិមុនៗបានបន្សល់ទុក ដើម្បីជំរុញការអភិវឌ្ឍន៍ សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់វិស័យផងដែរ ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *