fbpx

សម្តេចនាយករដ្ឋមន្ត្រីកោតសរសើរចំពោះការរៀបចំយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យទេសចរណ៍ តាមរយៈ«យុទ្ធសាស្រ្តបង្កើត៥អភិវឌ្ឍន៍៤»

ចែករំលែក

កែប ៖ ថ្លែងចេញពីខេត្តកែប សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសើរក្រសួងទេស ចរណ៍ចំពោះការរៀបចំយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យទេស ចរណ៍ តាមរយៈ«យុទ្ធសាស្រ្តបង្កើត ៥ អភិវឌ្ឍន៍៤» ។

សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា នៅក្នុងយុទ្ធសាស្រ្តនេះគឺធ្វើយ៉ាងណាឱ្យតំបន់ទេសចរណ៍ផ្សេងៗទាញយកសក្តានុពល ដើម្បីជំរុញសេដ្ឋកិច្ចឡើងវិញក្រោយកូវីដ១៩ និងការរៀបចំតំបន់ឆ្នេរសមុទ្រកម្ពុជានៅក្នុងខេត្ត៤ រួមមាន ខេត្តព្រះសីហនុ កែប កំពត កោះកុង ដែលត្រូវបានប្រសិទ្ធនាមថា តារារះនៅទិសនិរតី ឱ្យបានល្អប្រសើរ និងក្លាយជាគោលដៅទេសចរណ៍សាកលឈានមុខ ប្រកបដោយភាពទាក់ទាញសំបូរបែប ដែលរួមចំណែកដល់ការលើកកម្ពស់ភាពធន់ និងកំណើនសេដ្ឋកិច្ចកម្ពុជា ដោយឈរលើគោលការណ៍គ្រឹះទេសចរណ៍ផ្សារភ្ជាប់ទឹកដី និងធម្មជាតិ ហើយនេះគឺជាកិច្ចការសំខាន់ដូចទៅក្នុងការខិតខំរៀបចំរៀបចំនូវបុណ្យសមុទ្រនៅក្នុងឱកាសនេះផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែប នេះ ធ្វើឡើងក្នុងឱកាសសម្តេច អញ្ជើញជាអធិបតីប្រកាសបិទពិធីបុណ្យសមុទ្រ នៅខេត្តកែប នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ។

សម្តេចបន្ថែមថា ការអភិវឌ្ឍន៍ទាំងនេះបានផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋខេត្តកែបទាំងមូល និងបានចែកផលលាភទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

សម្តេចបានជំរុញឱ្យអភិបាលខេត្តកែប បន្តរៀបចំទីតាំងនៅតាមបណ្តោយឆ្នេរប្រឡែង២៧០០ម៉ែត្រ ទៅជាសួនច្បារ ដើម្បីផលផលប្រយោជន៍សាធារណៈថោយគ្មានកាត់តម្រឹម។

សម្តេចធិបតីបន្តថា «ផែនការមេដែលបានរៀបចំរួច នៅតាមបណ្តោយឆ្នេរ២៧០០ម៉ែត្រត្រូវរៀបចំជាសួនច្បារសាធារណៈ ដែលអាចនឹងបង្កើតសក្តានុពលសម្រាប់ខេត្តកែបបន្ថែមទៀត និងបន្តរៀបចំកម្មវិធីទាក់ទាញភ្ញៀវទេសចរ»។

សម្តេចលើកឡើងទៀតថា រាជរដ្ឋាភិបាលមានផែនការសម្រាប់អភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបនៅឆ្នាំ២០២៣-២០៤៥ ដោយបានកំណត់ចក្ខុវិស័យ ប្រែក្លាយខេត្តកែប ជាទេសចរណ៍ធម្មជាតិ និងសមុទ្រសម្រាកកម្សាន្តបែបកម្រិតខ្ពស់៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *