fbpx

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោល

ចែករំលែក

បាត់ដំបង ៖ ដោយមានការចង្អុល បង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤ នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះពិនិត្យព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ជំងឺសន្លាក់ ជំងឺបេះដូង  ភ្នែក និងសួត ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋចំនួន ២.៣៧០ នាក់ ស្មើនិង ៤.០៨៧ ករណី រស់នៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង ។

កម្មវិធីនេះបានប្រព្រឹត្តទៅក្នុងបរិវេណអនុវិទ្យាល័យតាម៉ឺន ភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយមានការចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំនៃសមាគម TYDA អាជ្ញាធរដែដនដី យុវជនស.ស.យ.ក យុវជនអ.ម.ត យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិជាតិកម្ពុជា សមាគមកាយឫទ្ធិនារីកម្ពុជា អង្គការឆឺជី ព្រមទាំងក្រុមការងារពាក់ព័ន្ធជាច្រើននាក់ទៀត ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *