fbpx

សម្ដេចប្រធានគណបក្សប្រជាជន ​ព្រមានដល់មន្ត្រីគណបក្សមួយចំនួន ហើយក្រើនរំឭកត្រូវតែបម្រើប្រជាជនកម្ពុជាឲ្យអស់ពីចិត្ត, មិនមែនជាចៅហ្វាយប្រជាជននោះទេ!

ចែករំលែក

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ​បានលើកឡើងថា បច្ចុប្បន្ននេះ ប្រជាជនកម្ពុជាត្រូវការគណបក្សប្រជាជនកម្ពុជា ប៉ុន្តែមិនពេញចិត្តឥរិយាបថ និង សកម្មភាពរបស់មន្ត្រីគណបក្សមួយចំនួន។ ក្នុងនាមសម្ដេចប្រធានគណបក្ស បានព្រមានដល់មន្ត្រីគណបក្សមួយចំនួន ហើយក្រើនរំឭកត្រូវតែបម្រើប្រជាជនកម្ពុជាឲ្យអស់ពីចិត្ត។

​«ប្រជាជនកម្ពុជា ត្រូវការការដឹកនាំរបស់គណបក្ស គាំទ្រគណបក្ស ប៉ុន្តែអ្វីដែលប្រជាជនមិនសប្បាយចិត្ត ឬខុសឆ្លងរបស់មន្ត្រីគណបក្សមួយចំនួន ដែលនោះ ខ្ញុំអំពាវនាវចំពោះមន្ត្រីគណបក្សទាំងអស់ចូលធ្វើសកម្មភាពបម្រើប្រជាជន ដោយស្មោះយើងជាអ្នកបម្រើដ៏ស្មោះត្រង់ របស់ប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជននោះឡើយ»។ នេះជាប្រសាសន៍របស់សម្ដេចតេជោ​ ប្រធានគណបក្សប្រជាជនកម្ពុជា។
ការថ្លែងរបស់សម្តេចប្រធានគណបក្សប្រជាជនកម្ពុជាយ៉ាងដូច្នេះ ធ្វើឡើង ក្នុងពិធីអបអរសាទរខួបទី៧៣ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤)។

ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ចលនាជ្រុលនិយមនៅក្នុងប្រទេសនៅបន្តមាននៅឡើយ ហើយចលនាជ្រុលនិយមនេះ គឺជាឫសគល់ និងគ្រោះថ្នាក់សម្រាប់ប្រទេសជាតិ។ ដូច្នេះ ត្រូវតែរួមគ្នាទប់ស្កាត់ និងកម្ទេចឲ្យបានជាដាច់ខាត។

សម្ដេចតេជោ ​បានបញ្ជាក់ថា ចលនាប្រឆាំងនៅក្រៅប្រទេស ក៏កំពុងផ្ដួចផ្ដើមបង្កើតរដ្ឋាភិបាលនិរទេស នៅក្រៅប្រទេសផងដែរ។ ត្រង់ចំណុចនេះ សម្ដេចតេជោ បានផ្ដាំទៅអ្នកនយោបាយក្នុងស្រុក ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលនិរទេសនេះ ត្រូវតែកម្ចាត់ចោលភ្លាមនូវអ្នកទាំងនោះ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *