fbpx

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា រាជរដ្ឋា ភិបាលបន្តវេន នីតិកាលទី៧ ក្រោមការ ដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំ គ្រប់គ្រងប្រទេសជាតិប្រកប ដោយភាពជ័យជ័យ

ចែករំលែក

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលបន្តវេន នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំ គ្រប់គ្រងប្រទេសជាតិប្រកបដោយភាពជ័យជ័យ ដោយរក្សាបានសន្តិភាព និងស្ថិរភាពនយោបាយ ត្រូវបានការពារយ៉ាងរឹងមាំ។

ការថ្លែងនេះ​របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាក្នុងមីទ្ទិញអបអរសាទរខួបលើកទី ៧៣ ថ្ងៃបង្កើតគណបក្ស (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៤) នៅវិមាន៧មករា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន​ បានថ្លែងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានធ្វើ​ខួបអនុស្សាវរីយ៍លើកទី៧នេះឡើង ដើម្បីគោរពដឹង គុណយ៉ាងជ្រាវជ្រៅចំពោះ បុព្វការីជន​ ថ្នាក់ដឹកនាំសមាជិកសមាជិកាគណបក្សយុវជនយុវនារី និងអ្នកស្នេហាជាតិដែលបានធ្វើពលិកម្មដ៏ធំធេង ដើម្បីប្រទេសជាតិ នៅគ្រប់ដំណាក់កាល ដែលធ្វើឲ្យកម្ពុជា​ស្ថិតស្ថេរ គង់វង្សនិងមានអ្វីៗដូចសព្វថៃ្ងនេះ។

សម្ដេចតេជោថា​ ខួបគណបក្សប្រជាជនកម្ពុជា នាឆ្នាំនេះដែរ ស្របក្នុងបរិការណ៍ដែលកម្ពុជាសម្រេចសមិទ្ធផលជាតិជា បន្តបន្ទាប់ ជាពិសេសគណបក្សប្រជាជនកម្ពុជា នៅតែបន្តទទួលជោគ ជ័យគ្រប់ ការបោះឆ្នោត ដើម្បីបន្តដឹកនាំនាវាកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។
«ចាប់ពីថ្ងៃបដិសន្ធិ គណបក្សប្រជាជនកម្ពុជា បានប្រកាន់ភ្ជាប់នូវគោលបំណង និងឧត្ដមគតិរបស់ខ្លួនក្នុងការបម្រើបុព្វហេតុដ៏ឧត្ដុង្គឧត្ដម បំផុតរបស់ជាតិ និងប្រជាជន»។

សម្ដេចតេជោ បានគូសបញ្ជាក់ថា នយោបាយគណបក្សប្រជាជនកម្ពុជា មិនឆ្វេង មិនស្ដាំ មិនបាត់ម្ចាស់ការ គឺមានភាពប្រាកដនិយមជាក់ស្ដែង ទោះត្រូវប្រឈមនឹងស្ថានភាពលំបាកយ៉ាងក៏ដោយ។

សម្តេចតេជោបញ្ជាក់ថា ​«បើគ្មានភាពត្រឹមត្រូវលើភាពដឹកនាំផ្នែកនយោបាយ នឹងត្រូវបរាជ័យជាក់ជាមិនខាន»។ នេះជាប្រសាសន៍របស់សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា។
សម្ដេចតេជោ ថ្លែងសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា ជាតំណាងប្រជាពលរដ្ឋដ៏បរិសុទ្ធ ជាបង្អែកដ៏កក់ក្ដៅរបស់ប្រជាជននៅគ្រប់កាលៈទេសៈ។ ​
៧៣ឆ្នាំមក គណបក្សប្រជាជន បានធ្វើឱ្យបរាជ័យគ្រប់ជំហានចំពោះឧបាយកល និងសកម្មភាពទាំងឡាយរបស់ក្រុមនយោបាយជ្រុលនិយម និងមជ្ឈដ្ឋានអគតិ ដែលចង់ប៉ុនប៉ងផ្ដួលរំលំគណបក្សប្រជាជនកម្ពុជា៕

 


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *