fbpx

មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហុឹម ម៉ាលី និងជា សមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំសង្កែ ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងចែកអំណោយជាង២០០គ្រួសារក្នុងឃុំសង្កែ !

ចែករំលែក

ស្វាយរៀង ៖ នៅក្នុងឱកាសបុណ្យគម្រប់១០០ ថ្ងៃជូនប្អូនប្រុស របស់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហុឹម ម៉ាលី នៅភូមិគ្រិះផ្ទាល់ ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហុឹម ម៉ាលី និងជាសមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំសង្កែ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនិងចែកអំណោយជូនប្រជាពលរដ្ឋខ្វះខាតចាស់ជរាជាង២០០គ្រួសារ នៅក្នុងឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង នាព្រឹកថ្ងៃសុក្រ ៧ រោច ខែជេស្ឋ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ។

ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហុឹម ម៉ាលី និងជាសមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំសង្កែត្រូវជាម្តាយបង្កើត របស់ឯកឧត្តម ហេង ឡាលីន រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងកូនៗ បាននាំយកអំណោយមកចែកជូនដល់ប្រជាពលរដ្ឋជាង២០០ គ្រួសារ នៅក្នុងមូលដ្ឋានឃុំសង្កែ ហើយលោកស្រីបានជួបសំណេះសំណាល និងបានពាំនាំនូវពាក្យផ្តាំផ្ញើរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលតែងតែនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាពីចម្ងាយ។

នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពី លោកហែម សុីណា អភិបាលស្រុករំដួល , លោក មេឃុំទាំង១០ ,កងកម្លាំង និងបងប្អូនប្រជាពលរដ្ឋជាង ២០០ នាក់ផងដែរ ។

លោកហែម សុីណា អភិបាលស្រុករំដួល បានថ្លែងនៅក្នុងពិធីនោះថាលោកពិតជាចិត្តស្ញើចសរសើរនូវទឹកចិត្តមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហុឹម ម៉ាលី និងជា សមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំសង្កែ និងកូនៗរបស់គាត់រួមមាន ៖ លោកជំទាវ ឈាង ម៉ាឡៃ និងស្វាមុី ព្រមទាំងបុត្រ, លោក ឈាង ម៉ាឡា និងលោកស្រី ព្រមទាំងបុត្រ ,លោក ហេង ឌី និងលោកស្រី ព្រមទាំងបុត្រ, ឯកឧត្តម ហេង ឡាលីន រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងលោកជំទាវ ព្រមទាំងបុត្រ។

ដោយលោកស្រី និងកូនៗតែងតែចំណាយទ្រព្យសម្បត្តិផ្ទាល់ខ្លួនជួយឧត្ថម្ភកសាងនូវសមមិទ្ធផលផ្សេងៗនៅក្នុងមូលដ្ឋានឃុំសង្កែក៏ដូចជានៅក្នុងស្រុករំដួល យ៉ាងច្រើនគួរឲ្យកត់សម្គាល់ជាបន្តបន្ទាប់ ។

នៅក្នុងពិធីជួបសំណេះសំណាលនិង ចែកអំណោយជូនដល់ និងបងប្អូនប្រជាពលរដ្ឋក្រីក្រខ្វះខាតជាង២០០គ្រួសារ អំណោយដែលទទួលបានក្នុងម្នាក់ៗ ទឹកសុីអុីវ ១យូរទឹកត្រី១យូរ សារុង ក្រមា និង ថវិកាមួយចំនួន២០០០០រៀលផងដែរ ។ ក្នុងនោះក៏បានប្រគេនជ័យទាននិងថវិកាមួយចំនួនជូនដល់ព្រះសង្ឃ ១១ វត្តផងដែរ។

ឆ្លៀតនៅក្នុងឱកាសនោះ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហុឹម ម៉ាលី និងជា សមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំសង្កែបានមានប្រសាសន៍ណែនាំពន្យល់ដល់បងប្អូនប្រជាពលរដ្ឋដែលមកទទួលអំណោយទាំងអស់ សូមកុំចាញ់បោកលើគណបក្សនយោបាយផ្សេង ត្រូវជឿជាក់លើកគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សនិងជាប្រធានព្រឹទ្ធសភា ហើយក្រោមម្លប់សន្តិភាព និងការរីកចំរើននៅគ្រប់វិស័យ សព្វថ្ងៃដោយមានសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលរំដោះបងប្អូនប្រជាពលរដ្ឋឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ នាំមកនូវសន្តិភាព សុខដុមរម្យនា រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ខិតខំកសាងប្រទេសពីបាតដៃទទេ រហូតមានអ្វីៗគ្រប់សព្វបែបយ៉ាងដល់បច្ចុប្បន្ននេះ ។ ជាពិសេស ថ្នាក់ដឹកនាំគណបក្សប្រជាជនតែងតែនៅជាប់ជាមួយបងប្អូនប្រជាពលរដ្ឋ ទីណាប្រជាពលរដ្ឋមានទុក្ខ ទីនោះមានមុខថ្នាក់ដឹកនាំគណបក្សប្រជាជនជួយជានិច្ច ហើយចំណុចពិសេសទៀតនោះគឺថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាមិនដែលរត់ចោលបងប្អូនប្រជាពលរដ្ឋដូចមេបក្សផ្សេងៗនោះទេ ពោលគឺនៅជាប់ជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់កាល:ទេស:ទាំងអស់ ។

មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ បានបញ្ជាក់ថាអំណោយ និងថវិកាដែលយកមកកសាងគឺបានមកពីការជួយឧបត្ថម្ភពីលកូនៗរបស់លោកស្រី ជាពិសេសកូនពៅលោកស្រី គឺឯកឧត្តម ហេង ឡាលីន រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលតែងតែផ្តល់ថវិកាផ្ទាល់ខ្លួនឲ្យលោកស្រីធ្វើបុណ្យធ្វើទានចែកអំណោយជូនបងប្អូនដែលមានជីវភាពខ្វះខាត ចាស់ជរា និងជនពិការជាបន្តបន្ទាប់។

ជាចុងក្រោយមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សូមគោរពជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមនៅក្នុងកម្មវិធីនេះសូមជួបពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *