fbpx

ប្រជាពលរដ្ឋ៥ពាន់នាក់ សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ក្នុងពិធីអបអរសាទរ ទិវាមច្ឆជាតិ ០១ កក្កដា

ចែករំលែក

កំពង់ចាម ៖ ប្រជាពលរដ្ឋសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ០១ កក្កដា លើកទី១៩ ព្រមទាំងថតរូបអនុស្សាវរីយ៍ប្រកបដោយភាពស្និទ្ធស្នាល នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះសម្ដេចធិបតី ថ្លែងថា ត្រីជាប្រភពអាហារដ៏ចម្បងសម្រាប់ប្រជាជនកម្ពុជា ដែលទាមទារឱ្យមានការអភិរក្ស និងអភិវឌ្ឍ ដើម្បីកូនខ្មែរជំនាន់ក្រោយ។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ដរាបណាគណបក្សប្រជាជនកម្ពុជា  ទទួលបានការគាំទ្រពីប្រជាជន ឱ្យដឹកនាំប្រទេស នោះរាជរដ្ឋាភិបាល និងបន្តមិនយកពន្ធលើដីកសិកម្ម។

សម្ដេចនាយករដ្ឋមន្ត្រី ថ្លែងបន្តថា ការដោះស្រាយផលិតវិស័យកសិកម្ម គឺដៃម្ខាងត្រូវធានាតម្លៃ គិតគូរពីចំណូលរបស់កសិករ  និងដៃម្ខាងទៀតត្រូវធានាមិនឱ្យទំនិញឡើងថ្លៃ ប៉ះពាល់ការចំណាយរបស់អ្នកទិញ។ សម្ដេច ពន្យល់ថា ដើម្បីធានាលើរឿងទាំងពីរនេះ រដ្ឋត្រូវមានដំណោះស្រាយ លើតម្លៃផលិតរបស់កសិករ តាមរយៈការបន្ថយពន្ធអាករ នាំចូលគ្រឿងចក្រកសិកម្ម ការដាក់ចេញដំណោះស្រាយឱ្យសមស្រប៕

 


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *