fbpx

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ ថា ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រដោយកូនខ្មែរ និងសម្រាប់កូនខ្មែរ

ចែករំលែក

កំពង់ចាម ៖ ថ្លែងចេញពីឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាជលរដ្ឋទូតាំងប្រទេសដែលបានគាំទ្រគម្រោងប្រវត្តិសាស្រ្តនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រដោយកូនខ្មែរ និងសម្រាប់កូនខ្មែរនៅពេលអនាគត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “គម្រោងព្រែកជីកហ្វូណនតេជោ មានការគាំទ្រពីបណ្តាបក្សនយោបាយនានា មានតែក្រុមជ្រុលនិយមមួយក្តាប់តូចប៉ុណ្ណោះដែលប្រឆាំង។ សម្តេចធិបតីបានបញ្ជាក់ថា គម្រោងនេះជាស្មាតីជាតិនិយម ដើម្បីផលប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុង”ទិវាមច្ឆជាតិ” លើកទី១៩ នៅទីតាំងបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។

សម្តេចធិបតី ក៏បានប្រកាសសារជាថ្មីម្តងទៀតថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ គម្រោងព្រែកជីកហ្វូណនតេជោនឹងបើកការដ្ឋានជាផ្លូវការ ដែលថ្ងៃនោះចំថ្ងៃខួបកំណើតរបស់សម្តេចតេជោ ហ៊ុន សែន ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ បានស្នើទៅរាជរដ្ឋាភិបាលថា នៅពេលបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ សូមអំពាវនាវឲ្យគ្រប់វត្តអារាម ទូងស្គរ និងបាញ់កាំជ្រួយ នៅទីដែលអាចធ្វើទៅបាន។

សម្តេចតេជោ ហ៊ុន សែន បានគូស បញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមកើតចេញពីមនសិការ និងឆន្ទៈរបស់កម្ពុជា សុទ្ធ សាធ ដែលនឹងផ្តល់ផលចំណេញយ៉ាងធំដល់កម្ពុជា ដូចជាការចំណេញចម្ងាយផ្លូវដឹកជញ្ជូន, ចំណេញខាងការប្រកួតប្រជែងតម្លៃ, បង្កើនប្រព័ន្ធស្រោចស្រព និងការរំដោះទឹកជំនន់, ជួយពង្រីកការដាំដុះនៅទិសនិរតី ទទួលបានផលនេសាទ និងពីវារីវប្បកម្ម ព្រមទាំងជំរុញដល់វិស័យទេសចរណ៍ផងដែរ ៕

 

       


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *