fbpx

ដំណឹងរីករាយ ! រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចេញរថយន្តក្រុង ៦៥៣គ្រឿង ដឹកជញ្ជូនពលរដ្ឋក្នុងឱកាសភ្ជុំបិណ្ឌ​

ចែករំលែក

ផ្សាយចេញពីរាជធានីភ្នំពេញ ៖ រថយន្តក្រុង ៦៥៣គ្រឿង នឹងត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ បញ្ចេញដឹកជញ្ជូនពលរដ្ឋក្នុងឱកាសភ្ជុំបិណ្ឌ​ខាងមុខនេះ សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដែលមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤​ “ដោយជិះមិនបង់ប្រាក់” ដើម្បីជួយសម្រួលដល់ការចំណាយរបស់កម្មករ-នយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តនៅតាមបណ្តាខេត្តភាគឦសាន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។ 

បេីតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ​ សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ​ នឹងប្រើប្រាស់រថយន្តក្រុងចំនួន ១០០គ្រឿង សម្រាប់តម្រាយផ្លូវរត់ក្នុងរាជធានីភ្នំពេញ។​ ដោយឡែក​ សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ (បណ្តាខេត្តនានាក្រៅពីតំបន់ភូមិភាគឦសាន)​ ប្រើប្រាស់រថយន្តក្រុងចំនួន ៤៩៧គ្រឿង។ 

សូមបញ្ជាក់ថា កាលថ្ងៃទី១៦ កញ្ញាឆ្នាំ២០២៤ កន្លងមក សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ប្រាប់ឲ្យឲ្យអភិបាល​រាជធានី​ភ្នំពេញ​បាន​ត្រៀម​រៀបចំ​រថយន្តក្រុង​ជិត​៥០០​គ្រឿង សម្រាប់​ដឹក​ពលរដ្ឋ​ទៅ​លេង​ស្រុក​កំណើត ពេល​ភ្ជុំបិណ្ឌ​​ដោយ​ឥត​គិតថ្លៃក្នុង​នោះ រថយន្ត​៥៦​គ្រឿង សម្រាប់​ពលរដ្ឋ​ដែល​ចង់​មានដំណើរ​កម្សាន្ត​ទៅ​កាន់​ខេត្ត​ទិសឦសាន​ដោយ​ឥត​គិតថ្លៃ និង​ធ្វើ​ឱ្យ​បាន​ល្អ​ប្រសើរ​ដូច​សព្វដង ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *