fbpx

កម្លាំងអាវុធហត្ថ ចាប់ក្មេងទំនើង ២២នាក់ បន្ទាប់ពីនាំគ្នាបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យ នៅសង្កាត់កោះដាច់

ចែករំលែក

ភ្នំពេញ ៖ ក្មេងទំនើងចំនួន ២២នាក់ រួមនឹងម៉ូតូ ១២គ្រឿង នៅលើដងផ្លូវកោះដាច់ ស្ថិតភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនខណៈដែលកំពុងធ្វើការបង្ហោះម៉ូតូ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ច ដែលទទួលបាននៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងករណីនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធ ហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជ អាវុធហត្ថរាជធានីភ្នំពេញ ចាត់ឲ្យលោកវរសេនីយ៍ឯក សៀ ទីន ដែលជាមេបញ្ជាការរង និងជានាយសេនាធិការ ដឹកនាំកម្លាំងជំនាញ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ រួមគ្នាបើកយុទ្ធនាការក្តៅធ្វើការបង្ក្រាប តាំងពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ដោយធ្វើដូចភ្លៀងរលឹម ដោយមិនមានការលើកលែង រហូតមានក្រុមខ្លះត្រូវបានបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារផងដែរ។

ចំពោះសកម្មភាពក្មេងទំនើងទាំងឡាយណាដែលបង្ករការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្ករភាពអនាធិបតេយ្យក្នុងសង្គម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានកម្លាំងអាវុធហត្ថធ្វើការបង្ក្រាបដោយគ្មានការលើកលែង។

ទន្ទឹមនេះ កម្លាំងអាវុធហត្ថ ក៏បានស្នើដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបានឃើញទង្វើទំនើងទាំងឡាយ ត្រូវចូលរួមផ្តល់ព័ត៌មាន ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញតាមរយៈទូរសព្ទ Hotline លេខ១២៩១ អាវុធហត្ថរាជធានីភ្នំពេញ នឹងរក្សារការសម្ងាត់ជូន៕

 


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *