fbpx

ចៅហ្វាយខេត្តកែប លែងសត្វអណ្តើកសមុទ្រ(ល្មិច​) ៣ក្បាលទម្ងន់ជាង១០០គីឡូក្រាម ចូលសមុទ្រវិញ បន្ទាប់ពីទទួលបានពីអ្នកនេសាទនៅកោះពោធិ៍

ចែករំលែក

ខេត្តកែប ៖​ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានធ្វើពិធីលែងសត្វអណ្តើកសមុទ្រដែលគេហៅថា(ល្មិច) ចំនួន ៣ ក្បាល ទម្ងន់ជាង១០០គីឡូ ក្រាម ចូលទៅក្នុងសមុទ្រវិញ បន្ទាប់ពីអ្នកនេសាទនៅលើកោះពោធិ៍ នេសាទបាននិងប្រគល់ជូនមន្រ្តីជំនាញជលផលខេត្ត។ ហើយនេះជាសញ្ញាល្អមួយដែលអ្នកនេសាទមានការយល់ដឹងអំពីប្រយោជន៍ ក្នុងការថែរក្សា គាំពារ សត្វសមុទ្រ ដែលជាសត្វកម្រ ដូចជាប្រភេទសត្វល្មិចនេះជាដើម។

លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាល ខេត្តកែប បានឱ្យដឹងថា ការលែងសត្វល្មិចនេះ ជាការបញ្ជាក់ពីការចូលរួមរវាងអ្នកនេសាទ និងមន្ត្រីជំនាញ ក្នុងការរួមសាមគ្គីគ្នាដើម្បីថែរក្សាជីវចម្រុះដ៏កម្រក្នុងសមុទ្រខេត្តកែបឱ្យបានគង់វង្ស។

ក្នុងឱកាសនោះដែរ លោក សោម ពិសិដ្ឋ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាជានេសាទ ត្រូវបន្តចូលរួមថែរក្សាសត្វសមុទ្រ ពិសេសប្រភេទសត្វកម្រ ដូចជាត្រីដូហ្វីន ជ្រូកទឹក និងសត្វល្មិចនេះជាដើម។ល។ ឱ្យបានគង់វង្ស ក្រៅពីនេះត្រូវបង្កើនការការពារ អភិរក្ស ដោយប្រើប្រាស់ធនធានជលផលសមុទ្រប្រកបដោយនិរន្តរភាព ស្របតាមគោលនយោបាយចក្ខុវិស័យជលផលជាតិ និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋឱ្យកាន់តែរីកចម្រើន៕

 


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *