fbpx

រថយន្តធុនយក្សលូចដឹកទំនិញបំរ៉ុងឆ្លងដែនចូលវៀតណាម ក្រឡាប់ផ្ងារជើងច្រងាង នៅស្រុកកំពង់រោទិ៍

ចែករំលែក

ស្វាយរៀង ៖ រថយន្ត​ធុន​ធំ​ខ្នាត​យក្ស​ប្រភេទ​វ៉េ​អង១​គ្រឿង លូចដឹក​ទំនិញ​ធ្ងន់​ខ្ពស់ បំ​រ៉ុ​ង​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ខណៈ​មក​ដល់​កណ្តាលផ្លូវ​ក៍ឡប់​ផ្ងារជើង​ច្រ​ងាងតែម្តង កាលពីវេលា​ម៉ោង​៩​និង​១០​នាទី កាលពីថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅ​លើ​កំណាត់​ផ្លូវលំ ស្ថិត​ក្នុងភូមិ​ព្រៃរ​បឹ​ស​ ឃុំ​ត្នោត​ ស្រុក​កំពង់​រោ​ទិ៍ ខេត្ដស្វាយរៀង ។

សាក្សីនៅកន្លែងបាន​ឲ្យ​ដឹង​ថា រថយរថយន្ដក្រឡាប់​នេះ ប្រភេទ​វ៉េ​អង ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 3A-0499 ដឹក​ទំនិញ​ខ្ពស់​ហួសមាឌ លុះដល់​ចំណុច​កើតហេតុ​ខាងលើ កាច់ចង្កូតខ្លាំងពេក ក៏​ក្រឡាប់​ផ្ងារជើង​តែ​ម្តង សំណាងល្អ​មិន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវឡើយ ។

ពលរដ្ឋក៍ដូចជាអ្នកធ្វើដំណើរតាមដងផ្លូវទៅធ្វើការងារក៏ដូចជាប្រកបមុខរបរផ្សេងៗបានលើកឡើងថា  ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ គេ​ឃើញ​រថយន្ត​យី​ឌុ​ប​ធុន​ធំ​ៗ ប្រភេទ​វ៉េ​អង ដឹក​ទំនិញ​លើស​ទម្ងន់ ផ្ទុកទំនិញ​ចាប់ពី​៤០​ទៅ​៥០​តោន​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​កៅស៊ូ ឆ្លងកាត់​ឃុំ​ចំនួន​០៤ គឺ​ចេញពី​ផ្លូវជាតិ​លេខ​១ ចំណុច​ភូមិ​ដើដើពោធិ៍ ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោ​ទិ៍ ឆ្លងកាត់​ឃុំ​ខ្សែ​ត្រ ឃុំ​សំឡី ឆ្ពោះទៅ​ភូមិ​ធ្លក​ថ្មី​ឃុំ​ត្នោត​ ស្រុក​កំពង់​រោ​ទិ៍ បង្ក​ឲ្យ​បាក់​ស្រុត​ផ្លូវ​ក្រាល​កៅស៊ូ​ជា​ច្រើន​កន្លែង ហើយ​បន្ត​ទៅ​តាម​ផ្លូវលំ​ជនបទ ឆ្លងកាត់​ភូមិ​ព្រៃរ​បឺស និង​ភូមិ​ធ្លក​ថ្មី បង្ក​ឲ្យ​បាក់​ស្រុត​ក្លាយជា​រណ្តៅ​សំបុកមាន់ ពិបាកធ្វើ​ដំណើរ​យ៉ាង​ខ្លាំង ដោយសារ​តែ​រថយន្ត​ធុន​យក្ស​ទាំងនេះ​បំផ្លាញ ។

ក្នុងនោះដែរគេឃើញមានរថយន្ត​វៀត ណាម​បាន​ឆ្លង​ដែន​ពី​ប្រទេស​វៀតណាម​ចូល​មក​ក្នុង​ដី​ខ្មែរ ដើម្បី​ផ្ទេរ​ទំនិញ​នៅ​ក្នុង​ដី​ខ្មែរ ពេល​ថ្ងៃ​រហូត​ដល់​វេលា​ម៉ោង​៦​និង​៥០​នាទី​យប់ ទើប​ដឹក​ចូល​ទៅ​ប្រទេស​វៀតណាម ដោយ​គ្មាន​សមត្ថកិច្ច​ជំនាញ​ណា​ចុះមកពិនិត្យនោះទេ ។ 

នៅ​ចំណុច​ច្រករបៀង​ធ្លក​ថ្មី​នេះ ឈ្មួញ​វៀតណាម តែងតែ​យក​រថយន្ត​ឆ្លង​ដែន​ចូល​មក​ដី​ខ្មែរ​រៀងរាល់ថ្ងៃ​រង់ចាំ​ឈ្មួញ​ខ្មែរ​ដឹក​ទំនិញ​មក​ផ្ទេរ​ទំនិញ​ដាក់​រថយន្ត​វៀតណាម ដឹក​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ។ ប្រភពបានប្រាប់ថា ទំនិញ​រួម​មាន​៖ស្ករស គ្រឿង​អេ​ឡិច​ត្រូ​និ​ច បារី ក្រណាត់​គីប និង​សំលៀក​បំពាក់ ដែលគេសង្ស័យ​ជា​ទំនិញគេចពន្ធ ដោយ​មិនឃើញ​មាន​សមត្ថកិច្ច​ជំនាញ​ណា​ត្ត្រួតពិនិត្ទេ ។

ជារៀងរាល់ថ្ងៃគេឃើញមាន រថយន្ត​ដឹក​ទំនិញ​ធុន​ធំ ប្រភេទ​វ៉េ​អង ចំណុះ​ចាប់ពី​៤០​តោន​ទៅ​៥០​តោន ធ្វើ​ចរាចរណ៍​នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ ដែល​ជា​អំណោយ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​ចំណងដៃ​ជួនប្រជាពលរដ្ឋ​ស្រុក​កំពង់​រោទិ៍ធ្វើ​ដំណើរ និង​ផ្លូវលំ​ដែល​រាជរដ្ឋាភិបាល​សាងសង់ សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ ជា​ពិសេស មន្ត្រី​សោ​ធននិ​វត្ដន៍ធ្វើ​ដំណើរ​ទៅ​ទីតាំង​ផ្ទះ​១០០​ខ្នង ដែល​រាជរដ្ឋាភិបាល​បាន​សាងសង់​ជូន​មន្ត្រី​សោ​ធននិ​វត្ដន៍ នៅ​តាម​បណ្តោយ​ព្រំដែន ភូមិ​ធ្លក​ថ្មី ឃុំ​ត្នោត ស្រុក​កំពង់​រោទិ៍និង​ភូមិ​តែង​ម៉ៅ ឃុំ​ច​ន្ទ្រា​ស្រុក​ច​ន្ទ្រា បច្ចុប្បន្ន​បង្ក​ឲ្យ​បាក់​ស្រុត​ផ្លូវថ្នល់​ខូច​ក្រហេងក្រហូង​ក្លាយជា​សំបុកមាន់ ជា​បណ្តើរ​ៗ​ហើយ​មក​ដល់​ខែកញ្ញា​នេះ ។

ទាក់ទិន​ករណី​នេះ​ដែរ អង្គភាពសារព័ត៌មានយើងមិនទាន់អាចសុំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាមួយបាននៅឡើយទេ។

អង្គភាពសារព័ត៌មានយើងនិងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬសមុីភាគីពាក់ព័ន្ធណាមួយរៀងរាល់ម៉ោងធ្វើការ ៕

 


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *