fbpx

លោកចៅហ្វាយខេត្តឧត្តរមានជ័យ ចុះពិនិត្យការស្ថាបនា របាំចំណោទផ្លូវឡើងចុះច្រកជាំ ស្រង៉ាំ

ចែករំលែក

ឧត្តរមានជ័យ ៖ លោក មាន ចាន់យ៉ាដា អគិបាល នៃគណះអភិបាលខេត្តឧត្តរមានជ័យ រួមនឹងមន្ទ្រីក្រោមឱវាទ បានចុះពិនិត្យការស្ថាបនា របាំងបេតុងសុវត្ថិភាពបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ តាមជ្រលងផ្លូវចុះពីច្រកជាំ-ស្រងាំ បានសម្រេចប្រហែល ៦០% នៃគម្រោង។

ការស្ថាបនារបាំងថ្មការពារគ្រោះថ្នាក់នេះក្រោយពីពិនិត្យឃើញថា ចំណុចភូមិសាស្ត្រខាងលើនេះ ឧស្សាហ៍មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យអ្នកដំណើរស្លាប់បន្តបន្ទាប់ នឹងធ្វើឲ្យខានបង់ទ្រព្យសម្បត្តិជាច្រើនមកនោះ រដ្ឋបាលខេត្ត និងមេបញ្ជារការកងពល និងមន្ទីរជំនាញ បានរួមគ្នារៀបចំកសាងរបាំងបេតុងសុវត្ថិភាពប្រវែងប្រមាណជាង ២០០ម៉ែត្រ ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍សម្រាប់អ្នកដំណើរ ឡើងចុះច្រកជាំស្រងាំ ដែលមានចំណោទខ្ពស់ លើភ្នំដងរ៉ែក ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៕

 

 


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *