fbpx

សម្តេចនាយករដ្ឋមន្ត្រី ៖ បច្ចុប្បន្នរាជរដ្ឋាភិបាលបាន និង កំពុងធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ពង្រឹងការបំពាក់ឧបករណ៍ពេទ្យ និងការពង្រាយគ្រូពេទ្យដើម្បីពង្រឹងសមត្ថភាពផ្តល់សេវាថែទាំសុខភាព

ចែករំលែក

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “នាពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលបាន និង កំពុងធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ពង្រឹងការបំពាក់ឧបករណ៍ពេទ្យ ការបណ្ដុះបណ្តាល ការជ្រើសរើស និង ការពង្រាយគ្រូពេទ្យ និង បុគ្គលិកបច្ចេកទេសសុខាភិបាល ក៏ដូចជា ការផ្គត់ផ្គង់ឱសថជាសារវន្ត នៅតាមមណ្ឌល សុខភាព និង មន្ទីរពេទ្យបង្អែកស្រុក-ខេត្ត ដើម្បីពង្រឹងសមត្ថភាពផ្តល់សេវាថែទាំសុខភាព ប្រកបដោយគុណភាព ជូនប្រជាជននៅតាមមូលដ្ឋាន “។នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកការដា្ឋនសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារ ចំណត និងរោងជាង និង អគារវជ្ជសាស្ត្រស៊ីក្លូតុង នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី ១៦ ខែ កញ្ញា ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “រាជរដ្ឋាភិបាលបាន ពង្រីកបន្ថែម នូវការគ្របដណ្ដប់នៃកម្មវិធីមូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារងាយរងគ្រោះ និង ក្រុមគោលដៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព (បសស) ដល់សមាជិកគ្រួសារ និង អ្នកនៅក្នុងបន្ទុកសមាជិក បសស និង ប្រជាជនស្វ័យនិយោជន៍ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ព្រមទាំងកម្មវិធីជំនួយសង្គមផ្សេងទៀត ជូនដល់ប្រជាជនគោលដៅ “។

សម្តេចធិបតីក៏បានបញ្ជាក់ដែរថា “រាជរដ្ឋាភិបាលតែងតែខិតខំរិះរកយន្តការចាំបាច់ដែលមាន ប្រសិទ្ធភាព និង បានវិភាជថវិកាយ៉ាងច្រើនជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់សុខភាព និង សុខុមាលភាពរបស់ប្រជាជនគ្រប់រូបឱ្យកាន់តែប្រសើរជាលំដាប់ ដោយផ្តោតជាសំខាន់ លើការកាត់បន្ថយការឈឺ និង ការស្លាប់ដែលបណ្តាលមកពីជំងឺ ជាពិសេសជំងឺមិនឆ្លងចម្បងៗ ការលើកកម្ពស់សុខភាពបន្តពូជ សុខភាពមាតា ទារក និង កុមារ និង អាហារូបត្ថម្ភ ការការពារសុខភាពសាធារណៈ ការបង្ការ និងការគ្រប់គ្រងគ្រោះអាសន្នសុខភាពជាដើម “៕

 


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *